សើចរឹងពោះបាត់ ! អីយ៉ា ឧកញ៉ា អ៊ាន សៀវម៉ី, Love Riya និងអ្នកលក់ផលិតផលអនឡាញ សម្តែងមួយឈុតនេះ សមអើយសម ដល់ថ្នាក់ហ្វេនៗមើលចប់ភ្លាម ចូល comment ព្រាត ថា…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ ចំថ្ងៃឈប់សម្រាក នៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ ២០២០ គេឃើញ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី, Love Riya, លោក សូនី រួមនិងអ្នកលក់ផលិតផលតាមអនឡាញ ល្បីៗជាច្រើនរូបទៀត បាននាំគ្នាដើរលេងកម្សាន្តជុំគ្នាមួយ។

ឆ្លៀតក្នុងឱកាសដ៏សែនសប្បាយរីករាយនោះ ពួកគាត់បាននាំគ្នាសម្តែងលេងកម្សាន្ត ក្នុងចម្រៀងមួយបទ មើលទៅពិតជាសមខ្លាំងណាស់ លាយឡំឈុតឆាក កំប្លែកៗថែមទៀត ដល់ថ្នាក់ធ្វើឲ្យហ្វេនៗជាច្រើន ផ្ទុះសំណើចយ៉ាងខ្លាំង។

ក្នុងនោះ គេឃើញ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដែលបានបង្ហោះវីដេអូមួយនេះ ព្រមទំាងភ្ជាប់សារខ្លីមួយថា “ទៅលេងចំការ នាំគ្នាថតលេង គ្រាន់តែសប្បាយៗទេណាបងប្អូន កុំសើចអីណាណព្វចិត្ត”។

មើលចប់ភ្លាម អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន នំាគ្នា comment ថា ៖ សប្បាយម៉្យាងដែរតើចែៗ, សើចឡើងរឹងពោះអស់, ហើយឡើងសប្បាយខប់ៗតែម្តងហើយនៀក ចែៗអនឡាញ, នេះជាក្តីសុខ ហើយក៏សប្បាយៗដែរ, សំលេងពីរោះណាស់ ចង់ស្គាល់អ្នកច្រៀង, សប្បាយណាស់ ជេៗ ចង់អោយជេៗលេងអ៊ីចឹងទៀត, មើលទៅសប្បាយៗមែន មើលហើយសើចសប្បាយហ្មងចែៗ ពូកែសំដែងមែន។

ព្រមទំាងនៅមាន comment ពេញចិត្តជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាទំាងអស់គ្នា ៖

Related posts

Leave a Comment