ស្អាតហើយ ចិត្តល្អទៀត ! ឃើញបងស្រីម្នាក់ កើតជំងឺសា​ហា​វពេក កើតក្តីអាណិតខ្លោចចិត្ត ថៅកែហាងពេជ្រ សម្រេចជូនថវិកា ដល់ទៅ…(មានវីដេអូ)

អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជា មហាជន ទូទៅ មួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញមួយទៀត ដែលកំពុងទទួលបានជោគជ័យខ្លាំង គួរឲ្យកត់សំគាល់ សឹងតែមិននឹកស្មានដល់។

ក្រៅពីមុខជំនួញ លោកស្រី និងស្វាមី ក៏ត្រូវបានគេមើលឃើញថា ជាបុគ្គល ដែលមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរដែលពួកគាត់ទំាងពីរ បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។

ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ០៥ វិច្ឆិកា ឆ្នាំ ២០២០ គេឃើញ លោកស្រី បានបង្ហោះវីដេអូមួយ ពីសកម្មភាពបានទៅជួបផ្ទាល់បងស្រីម្នាក់ដែលមានជំងឺចម្លែកម្យ៉ាង។

ក្រោយសួរនាំដឹងរឿងហើយ កើតក្តីអាណិតខ្លោចចិត្ត លោកស្រី បានឧបត្ថម្ភ នូវថវិកាដល់ទៅ ២០០០ដុល្លារ សហរដ្ឋអាមេរិក ដើម្បីជួយសម្រួល ក្នុងការព្យាបាលជំនឺនេះ។

លោកស្រី ក៏បានបញ្ជាក់បន្ថែមថា “អាណិតណាស់លោកអើយ ជំងឺអីលូវសា​ហា​វណាស់ នាងខ្ញុំ មិនអាចជួយអីបាន ក្រៅតែពីថវិកានោះទេជួយគាត់បន្តការព្យាបាល 2000$ លេខគាត់ 099804684″។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតសូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment