ប្រពៃណាស់ ! ថៅកែហាងពេជ្រ និងស្វាមី បានឧបត្ថម្ភថវិកា ជូន សមាគមសហភាពយន្តនៃកម្ពុជា ដើម្បីផលិតរឿងខ្លីអប់រំពីគ្រោះថ្នាក់ចរាចរណ៍ នូវទឹកប្រាក់រហូតដល់ទៅ…

នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីសកម្មភាព របស់លោកស្រី និងស្វាមី បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនមួយចំនួនធំ ជូនដល់ សមាគមសហភាពយន្តនៃកម្ពុជា ដើម្បីផលិតរឿងខ្លីអប់រំពីគ្រោះថ្នាក់ចរាចរណ៍។

លោកស្រី បញ្ជាក់បន្ថែមថា “ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃនេះនាងខ្ញុំ និងស្វាមី បានរួមចំណែកឧបត្ថម្ភថវិកា 10000 $ ដល់សមាគមសហភាពយន្តនៃកម្ពុជា ដើម្បីផលិតរឿងខ្លីអប់រំពីគ្រោះថ្នាក់ចរាចរណ៍ សង្ឃឹមថា ការរួមចំណែកតិចតួចនេះ អាចមានប្រយោជន៍ដល់សង្គម និងកាត់បន្ថយគ្រោះថ្នាក់ដែលកើតមានឡើងរៀងរាល់ថ្ងៃ សូមបងប្អូន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា”។

ក្រោយឃើញបែបនេះ ហ្វេនៗជាច្រើនបានបង្ហាញក្តីរំភើបយ៉ាងខ្លាំង ចំពោះទឹកចិត្តរបស់លោកស្រី និងស្វាមី ដែលតែងតែរួមចំណែក ក្នុងកិច្ចការសង្គម៕

Related posts

Leave a Comment