ស្អាតលើសពីការគិត ! ផ្ទុះការចាប់អារម្មណ៍​ យ៉ាងខ្លាំង ក្រោយឃើញ ក្រមុំភូមិភាគឦសាន យ៉ង់ ស្រីនីត បង្ហាញខ្លួនដំបូងក្នុងឈុតបុរាណខ្មែរ ពិតជាស្រស់ស្អាត សមសួនណាស់, ឃើញភ្លាម ម្នាក់ៗទប់ចិត្តអត់បាន ក៏និយាយដែរថា…(មានវីដេអូន)

គួររំលឹកឡើងវិញបន្តិច ផងដែរថា កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង លើប្អូនស្រីម្នាក់ ឈ្មោះ យ៉ង់​ ស្រីនីត​ នៅភាគឦសាន ដែលជា​សិស្ស​ថ្នាក់​ទី​៥​ នៃ​សាលា​បឋម​សិក្សា​ដាក់ដាំ​ ខេត្ត​មណ្ឌលគិរី​។ កុមារី​វ័យ​ ១១ឆ្នាំ រូបនេះ​ ទៅនៅថ្ងៃអនាគត មានបំណងចង់​ក្លាយ​ជា ​គ្រូ​បង្រៀន​ និង​តារា​ចម្រៀង​។

អ្វីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ថែមទៀតនោះ គឺ នាងមានគម្រង់មុខស្អាតប្លែក ញញឹមស្រស់ សម្បុរទឹកឃ្មុំ ថែមទំាងមានភាពរួសរាយរាក់ទាក់ទៀត។

លុះមកដល់ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញនេះ ស្រីនីត និងម្តាយ បានធ្វើដំណើរពីខេត្តមណ្ឌលគិរី មកដល់ភ្នំពេញហើយ ព្រមទំាងបានបង្ហាញខ្លួនក្នុងកម្មវិធី តូចខ្លឹមខ្លាំង បង្ហាញពីជីវិតពិតដ៏លំបាក ស្តាប់ហើយ ធ្វើឲ្យគ្រប់គ្នា ទប់ទឹកភ្នែកមិនជាប់ឡើយ។

ក្នុងនោះ គេឃើញ ពិធីការិនីដ៏ល្បីម្នាក់ គឺ សុភ័ក្រ កុសុម៉ា បានជួប កុមារីម្នាក់នេះផងដែរ ក្នុងកម្មវិធី តូចខ្លឹមខ្លាំង ។ កុសុម៉ា បានបង្ហោះសារមួយបញ្ជាក់ថា “គាត់ស្អាត គាត់តស៊ូ គាត់ជាកូនបង ទោះលំបាកហត់ ក៏គាត់សប្បាយចិត្ត បាយជាមួយពងទា១គ្រាប់ ហូប៧នាក់ ក៏គាត់ថា មានសេចក្តីសុខ គាត់មកកម្មវិធីតូចខ្លឹមខ្លាំង គឺគាត់ចង់បានប្រាក់រង្វាន់ ទៅសងបំណុលគេ ជំនួសម្តាយ និយាយទៅយំពេញស្ទូឌីយោភីអិនអិន ស៊ូៗណាស្រីនីត បងជូនកំលាំងចិត្តប្អូន”។

នៅមិនទាន់អស់ទេ នាថ្ងៃដដែលនេះ គេឃើញ ស្រីនីត ត្រូវបានគេតុបតែងលួន ផាត់មុខ ធ្វេីសក់ ដើម្បីថតឈុតឲ្យសំអាងការ ប្រសិទ្ធសិរី មើលទៅពិតជាស្រស់ស្អាតប្លែក គួរឲ្យគយគន់។

អ្នកតុបតែងមុខ ឲ្យ ស្រីនីត ឈ្មោះ Sopheak Nano ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្រោយ ស្រីនីត តុបតែងខ្លួនរួច នៅព្រឹកមិញនេះ ហើយប្រាប់ឲ្យដឹងថា “មកមើលសម្រស់ប្អូនស្រីកូន ភូមិភាគឦសាន្ត យ៉ង់ ស្រីនីត ពេលស្លៀកសម្លៀកបំពាក់បុរាណតិចមើល ប្លែកយ៉ាងណាដែរ ក្រោមការរៀបចំពិសេសពី ប្រសិទ្ធសិរី សំអាងការ”។

ឃើញបែបនេះភ្លាម អ្នកលេងហ្វេសប៊ុកជាច្រើនបានចូល comment ថា ៖ ស្អាតណាស់បងអើយ, ស្អាតលើសពីការគិត, ល្អគន់ណាស់, ធំឡើងមុខហ្នឹង រាងហ្នឹង ដឹងតែបវរកញ្ញាហ្មង, កូនហ្នឹងស្អាតណាស់ និយាយមែន បើយកទៅសំដែងធ្វើតួឆ្នាស់ល្អមើលណាស់ ស្លូតក៏បាន,
សែនស្អាតខ្មៅស្រអែមស្រស់សោភា។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ ខាងក្រោមនេះ ៖

ប្រភពរូបភាព ៖ Sopheak Nano Make Up, ប្រសិទ្ធសិរី សំអាងការ

Related posts

Leave a Comment