សម្លេងក្រអួនក្រអៅមិនប្រែ ! ស្ងាត់ៗ ព្រាប សុវត្ថិ ដាក់មួយបទទៀតហើយ “ស្តាយអារម្មណ៍” ពិតជាពីរោះរណ្តំណាស់ ដល់ថ្នាក់គ្រប់គ្នា និយាយថា…(មានវីដេអូ)

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ទៅកាន់ ក្រុមហ៊ុនចម្រៀង Galaxy Navatra ជាផ្លូវការហើយ។ ក្នុងនោះ ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានរៀបចំពិធីទទួលស្វាគមន៍ វត្តមាន កំពូលតារាចម្រៀងរូបនេះ យ៉ាងសម្រិតសម្រាំងបំផុត ដល់ថ្នាក់ធ្វើឲ្យ លោក ព្រាប សុវត្ថិ បង្ហាញក្តីរំភើប រីករាយ ជាខ្លាំង សឹងតែមិននឹកស្មានដល់។

ចាប់តាំងពីលោក ព្រាប សុវត្ថិ មានវត្តមានក្នុងផលិតកម្មនេះមក លោកមានបទចម្រៀងជាច្រើន សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ។

ចំណែកព្រឹកមិញនេះទៀត នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងផលិតកម្ម Galaxy Navatra បានបញ្ចេញបទមនោសញ្ចេតនាមួយបទទៀតហើយ សម្រាប់កំពូលតារាចម្រៀងរូបនេះ ក្រោមចំណងជើងថា “ស្តាយអារម្មណ៍” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ដោយ យឹម តាស្រង់ ព្រមទំាង និពន្ធបទភ្លេង ដោយ សាក់ ធារិទ្ធ។

ស្តាប់ចប់ភ្លាម ហ្វេនៗជាច្រើនបង្ហាញអារម្មណ៍ថា “ពីរោះណាស់ អរគុណអ្នក និពន្ធ ដែលនិពន្ធត្រូវចិត្ដបងប្អូន ស្រលាញ់អាយដលណាស់, នេះបានសមជាកំពូលតារាចម្រៀង នៅប្រទេសកម្ពុជា របស់ពួកយើងមែន, ពីរបទចុងក្រោយនេះ ចង់ប្រាប់ថា ពេញចិត្តស្តូកហ្មង ពីរោះណាស់បងអើយ ជាមួយទឹកដមសម្លេង ដ៏ក្រអួនក្រអៅរបស់គាត់, ស្រឡាញ់សម្លេងគាត់ត្រង់ច្រៀងបទមនោសញ្ចេតនាពីរោះណាស់ ហើយបទអ៊ីចឹង ចង់បានM មិនពិបាកទេ ត្រឹមមួយអាទិត្យអី ដឹងថាបានMហើយ”។

ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ចំពោះអ្នកនិពន្ធ និងតារាចម្រៀង ក្នុងចម្រៀងមួយបទនេះ។ តោះដើម្បីកុំឲ្យរងចាំយូរ សូមទស្សនា និងស្តាប់ទំាងអស់គ្នា ៖

Related posts

Leave a Comment