ចេះណាស់ ! ដឹងប៉ាៗកំពុងឈឺដេកពេទ្យ កូនស្រី សុវណ្ណ រិទ្ធី អត់ទៅណាទេ គឺនៅកំដរ និងឱកប៉ាៗ ឡើងជាប់…

កាលពី ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ មហាជនជាច្រើនពិតជា​បានជ្រាបហើយថា លោក សុវណ្ណ រិទ្ធី បានកោរសក់​បួសជាព្រះសង្ឃ។ ក្នុងនោះ លោក សុវណ្ណ រិទ្ធី បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ក្តីប្រាថ្នាទី១របស់ខ្ញុំ៖ សូមបួសសងគុណលោកឪពុកអ្នកម្តាយ”។ លោកបន្ថែមថា “ឥតមានក្តីសុខណា ស្មើក្តីស្ងប់ឡើយ”។

លុះមកដល់ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីនេះ លោក សុវណ្ណ រិទ្ធី បានសឹកវិញហើយ ។ ក្រោយសឹក លោក និងក្រុមគ្រួសារ បានទៅដល់ទឹកដី អង្គរ ខេត្តសៀមរាប ព្រមទំាងភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “ថ្ងៃនេះលោកឪពុកនាំមកអុជធូបសុំសេចក្តីសុខ សេចក្តីសប្បាយ ក្នុងទឹកដីខេត្តសៀមរាប”។

រីឯថ្មីៗនេះ នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ គេប្រទះឃើញលោក សុវណ្ណ រិទ្ធី បានបង្ហោះរូបភាបដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានសន្លឹក ដែលថតជាមួយកូនស្រីសំណព្វចិត្តទំាងពីររបស់លោក ព្រមទំាងភ្ជាប់ភ្ជាប់សារដ៏មានន័យមួយឃ្លា ថា “កែវភ្នែកទាំងគូររបស់ខ្ញុំ”។

ចំណែកម្សិលមិញនេះ នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ហ្វេសប៊ុកមួយឈ្មោះ “Ly Na” បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីលោក សុវណ្ណ រិទ្ធី កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ ។ ហ្វេសប៊ុកដដែលបានភ្ជាប់សារខ្លីមួយ អានហើយពិតជារំជួលចិត្ត ដោយសរសេរថា “ចេះណាស់ចៅឆ្លាត​ នៅកំដរប៉ាឈឺ”។

ក្រោយឃើញបែបនេះ មានគេសួរថា “សួស្តី ប្អូនប្រុសឈឺអី បានដាក់សេរ៉ូម ខ្ញុំជូនពរប្អូនបានឆាប់ជាសះស្បេីយពីជម្ងឺ” ភ្លាមៗនោះ ឪពុករបស់លោក សុវណ្ណ រិទ្ធី បានចូលឆ្លើយប្រាប់ថា “ឈឺក្រពះបាទ”។ ហើយក៏នៅមានពាក្យជាច្រើនទៀត ដែលជូនពរឲ្យលោក សុវណ្ណ រិទ្ធី ជាពីជំងឺនេះ៕

Related posts

Leave a Comment