ទីបំផុត អ្នកនាង ទ្រី សុផានិត Live វីដេអូ សុំទោស លោកស្រី ទ្រី ដាណា ដែលត្រូវជាប្អូនស្រី របស់ខ្លួនហើយ ដោយរៀបរាប់ទំាងទឹកភ្នែកថា…

មហាជនជាច្រើន ពិតជាបានជ្រាបហើយ កាលពី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងផុតទៅថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងមួយដោយ អ្នកនាង ទ្រី សុផានិត អ្នកលក់ផលិតផលតាមអនឡាញម្នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួននេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។

ពេលទៅដល់តុលាការ អ្នកនាង ទ្រី សុផានិត បានសន្លប់ ហើយភ្លាមៗនោះ ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង។

លុះដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញនេះ អ្នកនាង ទ្រី សុផានិត បានចេញមុខ បញ្ជាក់ពីស្ថានភាពជំងឺរបស់ខ្លួនហើយ ដោយប្រាប់ថា “នាងខ្ញុំ ទ្រី សុផានិត គិតមកត្រឹមថ្ងៃទី20 ខែ11 នេះនាងខ្ញុំបានធូស្បើយខ្លះៗហើយ! សូមអគុណពុកម៉ែបងប្អូន និងមិត្តភក្តិទាំងអស់ ដែលបានមកសួរសុខទុក្ខនាងខ្ញុំ ដល់មន្ទីពេទ្យ និងពុកម៉ែបងប្អូនខ្លះទៀត ដែលជូនពរ និងសុខទុក្ខនាងខ្ញុំតាមការខំមិន សូមជួបតែសេចក្ដីសុខគ្រប់ៗគ្នា!”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកនាង ទ្រី សុផានិត បាន Live វីដេអូមួយ ដោយចេញមុខសុំទោស លោកស្រី ទ្រី ដាណា ដែលត្រូវជាប្អូនស្រី របស់ខ្លួន ដោយរៀបរាប់ទំាងទឹកភ្នែកថា “ក្នុងពេលនេះដែរ ខ្ញុំក៏សុំធ្វើការLiveសុំទោសទៅដល់ប្អូនស្រី ទ្រី ដាណា ដែលជាប្អូនស្រីរបស់នាងខ្ញុំ ដែលខ្ញុំមានការLive ពាក្យដែលមិនសមរម្យ ទៅដល់ប្អូន សុំបងប្អូនទំាងអស់គ្នា ជួយស៊ែរដើម្បីទៅដល់ ប្អូនស្រីខ្ញុំផង ឲ្យខ្ញុំសុំទោសផង ដោយប៉ះពាល់ទៅដល់កិត្តិយស និង មុខមាត់កិតិ្តយសរបស់ប្អូនស្រី…”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ តាមរយៈ Link នេះ https://fb.watch/1UhG_p0sXV/

Related posts

Leave a Comment