ញាក់សាច់ ! ស្ទើរមិនគួរឲ្យជឿថា ស្វាមី សួស វីសា ពូកែថតរូបបែបនេះសោះ មើលទៅឃើញស្គមហើយ ខ្ពស់ស្រឡះ ទៀត ដល់ថ្នាក់ សួស វីសា លាន់មាត់បែបនេះ ថា…

មហាជនទូទៅ ក៏ដូចជាពិតជា ហ្វេនៗ ពិតជាបានជ្រាបហើយ ថា កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ តារាចម្រៀង សួស វីសា បានសម្រាលកូនស្រី របស់ខ្លួន ដោយជោគជ័យហើយ មានឈ្មោះ ជេននី (Jenny) មើលទៅ ពិតជាគួរគ្រឺត និងស្រឡាញ់ខ្លាំងណាស់ ពិសេសមានសក់ច្រើនដល់ហើយ ដូចមនុស្សធំអ៊ីចឹង។

មកដល់ ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ តារាចម្រៀងដ៏ល្បី សួស វីសា និងស្វាមី ក៏បានរៀបចំពិធីបង្កក់កូនស្រី របស់ខ្លួនផងដែរ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងមិត្តរួមអាជីព យ៉ាងច្រើន មើលទៅពិតជា អធិកអធមខ្លាំងណាស់ អមដោយការតុបតែងរោងពិធី ស្អាតទាក់ភ្នែកថែមទៀត។

ហើយថ្មីៗនេះ ក្រោយសម្រាល តារាចម្រៀងរូបនេះ ក៏ធ្លាប់ប្រាប់ថា ខ្លួនបានស្រកគីឡូដល់ទៅ ១៥គីឡូឯណោះ សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ សួស វីសា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលជាស្នាដៃរបស់ស្វាមីថតឲ្យ មើលទៅពិតជាស្អាតប្លែក មិនត្រឹមខ្ពស់ស្រឡះទេ ថែមទំាងឃើញស្គមទៀត ដល់ថ្នាក់ វីសា សរសើរស្វាមីខ្លួន កប់ៗមាត់ ថា ៖

“ប្តី: កាច់ស្ទាយ៍ម៉ោបងថតអោយ
ប្រពន្ធ: អត់ថតទេអូនកាម៉ាប់ណាស់

ប្តី: កុំភ័យ ចាំបងថតអោយម៉ាពេញចិត្ត
ប្រពន្ធ: មែនហា៎..ធានាម៉ាឃេីញស្គម ហេីយខ្ពស់ហាស់??

ប្តី: បាទ…ម៉ែប្រពន្ធ
លទ្ធផលចេញមក .. ស្អាតបស់គេ…ដូច1.70 តាមពិត 1ម៉ែត្រឆ្អែតចិត្តសោះ អរគុណប្តីសំលាញ់ “។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment