មើលសឹងមិនស្គាល់ ! យ៉ង់ ស្រីនីត និង កូនស្រី នាយពាក់មី ស្លៀកមួយឈុតបុរាណនេះ ស្រស់ស្អាត សមសួនណាស់ ដល់ថ្នាក់ធ្វើឲ្យម្នាក់ៗ នាំគ្នា និយាយថា…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កុមារីម្នាក់ ឈ្មោះ យ៉ង់​ ស្រីនីត អាយុ ១១ឆ្នាំ នៅភាគឦសាន ខេត្ត​មណ្ឌលគិរី​ កំពុងផ្ទុះការគាំទ្រ និងចាប់អារម្មណ៍ពីសំណាក់មហាជនសឹងតែមិនគួរឲ្យជឿមកដល់ថ្ងៃនេះ គឺដោយសារតែ បងប្រុសម្នាក់ ឈ្មោះក្នុងហ្វេសប៊ុក “ចៅមាណព Chavmeanup” បានបង្ហោះរូបភាព កុមារីរូបនេះមុនគេបង្អស់នៅក្នុងហ្វេសប៊ុករបស់ខ្លួន។

បងប្រុសរូបនេះ ក៏បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនផងដែរថា “ស្នាមញញឹម​នៃ​សេចក្ដី​សង្ឃឹម​ របស់កុមារីម្នាក់ នៅខេត្ត​មណ្ឌលគីរី​​ ដែលចង់សិក្សា ហើយចង់ប្រែក្លាយអនាគតគ្រួសារ​ នឹងសំរេចបំណងប្រាថ្នាជា​ អ្នកគ្រូបង្រៀន​ និងជាសិល្បការិនី​។ បន្ទាប់​ពីលក់របស់របរបន្តិចបន្តួចអោយភ្ញៀវអស់ នាង​​បានច្រៀងបទចំរៀង ដែលនាងច្រៀងពីរោះអោយយើងទាំងអស់គ្នាស្តាប់​ បន្ទាប់​ពីទស្សនារមណីដ្ឋាន​ទឹកធ្លាក់ដាក់ដាំរួច”។

រូបភាពប៉ុន្មានសន្លឹកនេះហើយ ធ្វើឲ្យ កុមារីរូបនេះ មានភាពល្បីល្បាញមកដល់ថ្ងៃនេះ រហូតទទួលបានការពេញចិត្តយ៉ាងខ្លាំងពីមហាជនទូទៅ ហើយក៏បានធ្វើឲ្យ ស្រីនីត មានឱកាសបង្ហាញខ្លួន ថតឈុតឲ្យសំអាងការ និងលេចមុខក្នុងកម្មវិធីមួយចំនួនទៀត។

នៅមិនទាន់អស់ទេ នាថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ទៀត គេឃើញ យ៉ង់ ស្រីនីត បានថតឲ្យសំអាងការមួយទៀតហើយឈ្មោះ វីនសំអាងការ ក្នុងនោះក៏មានវត្តមាន កូនស្រីសំណព្វចិត្ត នាយ ពាក់មី ផងដែរ គឺ ស្រីខួច។

ហ្វេសប៊ុកផេក របស់ សំអាងការនេះបានបញ្ជាក់សារខ្លីថា “តុបតែងដោយវីនសំអាងការ 099509666 010509666 ម្យ៉ាងម្នាក់ទេចា៎ ប្អូនស្រី យ៉ង់ ស្រីនីត និងកូនបងពាក់មី ស្រីខួច ស៊ែរមួយ បងប្អូន ឈាមជ័រខ្មែរសុទ្ធសាធ ទីតាំង បូរីប៉េងហួតផ្លូវ60មផ្ទះលេខ60ផ្លូវលេខ4″។

ឃើញភ្លាមម្នាក់ៗ នាំគ្នា និយាយថា ៖ ស្រស់ស្អាតណាស់ ប្អូនស្រីទំាងពីរ, ទម្រង់មុខស្អាតណាស់, ទម្រង់មុខប្អូនស្រីស្អាត និងការតុបតែរបស់ម្ចាស់សំអាងការពិតជាស្រស់ស្អាត, ស្អាតខ្លាំងណាស់ ស្រីនីត, ស្រស់ស្អាតបែបផ្សេងគ្នា តែបើអូននីតសើច ឬញញឹម ស្រស់ធម្មជាតិ។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment