នៅចាំគាត់ទេ? ទស្សនាវីដេអូនេះហើយ ទើបដឹងថា កុមារី កែវ ទិត្យផល្លី ពិតជាមិនធម្មតាមែន…(មាន link វីដេអូ)

ទស្សនិកជន ក៏ដូចជា មហាជនទូទៅ ប្រហែលជា មិនទាន់ភ្លេចទេមើលទៅ អតីត បេក្ខនារីដ៏គួរឲ្យស្រឡាញ់ម្នាក់ ដែលធ្លាប់បានចូលប្រឡងក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី 2 នោះ គឺ ប្អូនស្រី កែវ ទិត្យផល្លី កាលពីពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅនោះ។

កាលនោះ ផល្លី មានសមត្ថភាពអស្ចារ្យណាស់ ដែលអាចឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីនេះ។

បើទោះបីជា ពេលនោះ ទិត្យផល្លី មិនទទួលបានពានរង្វាន់ក៏ដោយ ក៏អតីតបេក្ខនារីរូបនេះ នៅតែទទូលបានការគំាទ្រយ៉ាងខ្លាំងស្ទើរមិនគួរឲ្យជឿ តាមរយៈការ Cover ចម្រៀងជាច្រើនបទ រហូតដល់ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង នាពេលនេះ។

កាន់តែអស្ចារ្យថែមទៀតនោះ ប្រសិនបើប្រិយមិត្តបានទស្សនាវីដេអូខាងក្រោម ពីកិច្ចសម្ភាសន៍ពិសេសមួយរវាងក្រុមការងារ ផ្ទះតារា និង ផល្លី។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូ តាមរយៈ Link នេះទំាងអស់គ្នា https://fb.watch/1Vvj_1nBgi/

Related posts

Leave a Comment