ក្រោយត្រូវគ្នាវិញ លោក សូនី និង Love Riya ទំលាយមូលហេតុ ដែលនាំឲ្យឈ្លោះគ្នាបែកផ្សែងហើយ គឺដោយសារនិយាយ រឿងកង្កែបសោះ, ដំបូងឡើង គឺ…(មានវីដេអូ)

ហ្វេនៗជាច្រើន ពិតជាបានដឹងហើយ នូវទំនាក់ទំនង រវាង លោក ដែន សូនី និង អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ គឺ Love Riya នោះ ។ អ្នកទំាងពីរ តែងតែបង្ហាញនូវភាពស្និតស្នាល និងដើរលេងជាមួយគ្នាញឹកញាប់ តាមកន្លែងផ្សេងៗ មើលទៅពិតជាពោរពេញដោយក្តីសុខជាខ្លាំង។

លោក ដែន សូនី ក៏ធ្លាប់ចេញមុខបញ្ជាក់រឿងនេះ ផងដែរ ដោយប្រាប់ទៅ ក្រុមការងារ តារាញូស៍ កាលពីពេលថ្មីៗនេះ ថា “ខ្ញុំកំពុងមើលចិត្តគ្នាសិន, គាត់ជាមនុស្សកាចបន្តិចមែន តែចិត្តល្អ, ខ្ញុំបានជជែកគ្នាជាមួយគាត់ឡើងវិញ ចំនុចណាដែលខ្ញុំខ្វះខាត ឲ្យគាត់ប្រាប់ខ្ញុំ ហើយចំនុចណាគាត់ខ្វះខាត ខ្ញុំត្រូវប្រាប់គាត់វិញ, ខ្ញុំស្គាល់គាត់តំាងពីគាត់មិនទាន់មានស្វាមី តាំងពីគាត់ Live Bigo, ខ្ញុំតែងតែសរសើរគាត់ ពូកែរកស៊ី ជាមនុស្សស្រីដែលរឹងមំា ពេលមានរឿងអ្វីកើតឡើងចំពោះគាត់ គាត់នៅតែរឹងមំា គាត់អត់ទន់ជ្រាយ”។

ព្រោះតែក្តីស្រឡាញ់ និងពេញចិត្ត លោក សូនី នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅនេះ គេឃើញ ​Love Riya បានទិញរថយន្តដ៏ទំនើបមួយគ្រឿង ម៉ាក Lexus LX570 2021 មក Surprise រូបលោក ដល់ថ្នាក់ធ្វើឲ្យ លោក សូនី រំភើបចិត្តហួស ពីការស្មាន ហើយក៏និយាយថា  “ថ្ងៃនេះខ្ញុំអរគុណសម្រាប់កាដូ ម្ចាស់កាដូ ដែលទិញកាដូ 570 2021 អរគុណដល់ Love Riya ជាពិសេស”។

ស្រាប់តែមកដល់ថ្ងៃ  ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ Love Riya និងលោក សូនី ទាស់ពាក្យសំដីគ្នាមួយចំនួនយ៉ាងខ្លាំង រហូតដល់ថ្នាក់ Love Riya ទប់អារម្មណ៍លែងជាប់ក៏បានចេញមក Live រឿងមួយចំនួនពីលោក សូនី។

នៅទីបំផុត អ្នកទំាងពីរ ក៏បានត្រូវគ្នាវិញ ព្រមទំាងប្រាប់មូលហេតុដំបូង ដែលបណ្តាលឲ្យឈ្លោះទាស់សំដីគ្នាបែកផ្សែងបែបនេះ គឺដោយសារតែ រឿងកង្កែប។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថារឿងនេះដំបូងឡើងយ៉ាងម៉េចនោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment