សូមអបអរសាទរ ! អីយ៉ា ស្ងាត់ៗ ពូឈីវ ចូលរោង ភ្ជាប់ពាក្យថ្ងៃនេះបាត់ មើលទៅគូដណ្តឹងលោក ពិតជាស្រស់ស្អាតណាស់ ជាកូនអ្នក ខេត្ត…

អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន បុរសម្នាក់មានឈ្មោះ ពូ​ឈី​វ នោះ ហើយឈ្មោះពិតរបស់លោក ឡា ពិសិដ្ឋ ដែលជា ​អ្នកគាំទ្រ​កីឡាបាល់ទាត់​ដ៏​មាន​ប្រជាប្រិយភាព និង​ជា​អ្នក​បំផុស ​ចលនា​ក្នុងការ​សម្អាត​បរិស្ថាន ផងដែរ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ ពីសកម្មភាពរបស់លោក។

ស្រាប់តែមកដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ហ្វេនៗជាច្រើនរបស់លោក មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញលោក បានចូលរោងភ្ជាប់ពាក្យជាផ្លូវការហើយ ជាមួយកូនអ្នក ខេត្តក្រចេះ ម្នាក់ដ៏ស្រស់ស្អាត គួរឲ្យគយគន់ម្នាក់ មានឈ្មោះថា ឃុត ពន្លក។

ក្នុងនោះគេឃើញមានភ្ញៀវកិត្តិយសទំាងសងខាងបានមកចូលរួមយ៉ាងច្រើន ប្រកបដោយក្តីសប្បាយរីករាយ និងពេញចិត្តគ្រប់ៗ ហើយក៏មានអ្នកខ្លះបានសរសើរថា អ្នកទំាងពីរពិតជាសមគ្នាណាស់ ព្រមទំាងបានចូល comment អបអរសាទរដល់អ្នកទំាងពីរឲ្យស្រឡាញ់គ្នា ដល់ចាស់កោងខ្នង។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment