មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែង លោក ចែម ចាន់ដារ៉ា ហៅ នាយ ពាក់ មី នោះ។ នាយ ពាក់មី មានប្រវត្តិកំសត់ខ្លាំងណាស់ ដែលធ្លាប់ធ្វើការងារ ជាកម្មករសំណង់ ហើយក៏មានវាសនា ទទួលបានជ័យលាភី ក្នុង ប្រឡងកំប្លែង នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០០៩ របស់ ស្ថានីយទូរទស្សន៍ ស៊ីធីអិន។
បច្ចុប្បន្ន តារាកំប្លែងល្បីឈ្មោះរូបនេះ មានកូនចំនួន៣នាក់ នៅក្នុងបន្ទុក ស្រី១នាក់ និងប្រុស២នាក់។
កូនស្រីច្បងរបស់ នាយ ពាកមី មិនត្រឹមមានមុខមាត់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទំាងពូកែសម្តែងថែមទៀតផង ជាមួយកាយវិកាលេងទឹកមុខ យ៉ាងស័ក្តិសមបំផុត ធ្វើឲ្យអ្នកទស្សនាទំាងឡាយ មានការភ្ញាក់ផ្អើល និងការចាប់អារម្មណ៍យ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ។
ចំណែកមកដល់ ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃ នេះ ស្រីខួច និង យ៉ង់ ស្រីនីត បានថតឲ្យសំអាងការមួយ ឈ្មោះ វីនសំអាងការ មើលទៅពិតជាស្រស់ស្អាត សមសួនខ្លាំងណាស់។
ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ធ្វើឲ្យ នាយ ពាក់មី ពេញចិត្តយ៉ាងខ្លាំងនូវសម្រស់កូនស្រីរបស់ខ្លួន ពេលកំពុងពេញវ័យ ថែមទំាងបានពោលពាក្យប៉ុន្មានម៉ាត់ដ៏គួរឲ្យចាប់អារម្មណ៍ថា “ហ៊ឺ! កូនពេញក្រមុំហើយ តើខ្ញុំគួរលះបង់អ្វីខ្លះ? កូនពេញក្រមុំមែន តែខ្ញុំមិនទាន់ចាស់ឯណា នៅក្មេងដែរតើ”។
មិនអស់ចិត្តស្រាប់តែព្រឹកមិញនេះ នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ នាយ ពាក់មី បានបង្ហោះរូបភាពខ្លួន ប្រពន្ធ និងរូប កូនស្រី ហើយសួរមហាជនថា “មូលហេតុ កូនស្អាត កាត់ទៅអ្នកណា មេីលតាមនឹងទៅ ! ឪ ឬ ម៉ែ ?”។
ក្រោយឃើញបែបនេះភ្លាម ហ្វេនៗចូល comment ព្រាត ឌឺឲ្យ ពាក់មី ថា “ចេះម្លេសបង យករូបប្រពន្ធអាអត់ស្អាតផុស ហើយខ្លួនឯងសុទ្ធតែរៀបខ្លួនហើយ បងឯងល្អឆើត ប្រពន្ធល្អគន់ យ៉ាងណាកូនកាត់រកម៉ាក់គេហើយ, ថតរូបប្រពន្ធអាក្រក់ទាំងអស់ ដល់រូបប្តីវិញ និយតយាយពីថាស្អាតកប់ យ៉ាប់ហ្មងពូ, ថតប្រពន្ធ ឡើងយ៉ាប់ ពូ ពាក់មី, សំណាងហើយកូនស្រីកាត់រកម៉ែបេីកាត់រកឪវិញចប់ហើយ”។
តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ថា កូនស្រី នាយពាក់មី កាត់រកម្តាយ ឬ កាត់រកនាយ ពាក់មី ៖