សូមអបអរសាទរ ! នាយ ពាក់មី ប្រាប់ថា “​ស្រីនីត​ ​ត្រូវបានលោក ឧកញ៉ា ​ស្រី ចាន់ថន​ ទទួលជាកូនធម៌​ ដោយលោកផ្តល់ កន្លែងស្នាក់នៅ​ ឲ្យកាងារឪពុក ស្រីនីត ធ្វើ​ និងឲ្យ ស្រីនីត…” (មានវីដេអូ)

កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ឧកញ៉ា ស្រី ចាន់ថន បានស្កាត់ជួប យ៉ង់​ ស្រីនីត​ ដល់ផ្ទះ នៅខេត្តមណ្ឌលគិរី ហើយ ឧកញ៉ា ស្រី ចាន់ថន ក៏បានបញ្ជាក់បន្ថែម ក្នុងហ្វេសប៊ុករបស់លោកថា ៖

“ខេត្តមណ្ឌលគីរី ប្អូនស្រីពិតជាឆ្លាតណាស់ ហើយនិងឈ្លាសវៃ ខ្ញុំពិតជាសប្បាយរីករាយដែលបានស្កាត់មកមើល ជីវភាពរស់របស់គ្រួសារប្អូនស្រី ខ្ញុំបាទ បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ង់​ ស្រីនីត​ ដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាតច្រើន ដោយសព្វថ្ងៃគាត់ ក៏មិនមានទីលំនៅច្បាស់លាស់ និងមានបងប្អូនបង្កើតដល់៦នាក់ ហើយក្នុងនោះដែរ ប្អូនស្រីក៏មានបំណងប្រាថ្នា២យ៉ាងដែរ។

ខ្ញុំបានសួរទី១-ចង់អោយគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ
ទី២- នៅពេលអនាគតប្អូនស្រីចង់ធ្វើជាគ្រូបង្រៀន និងជាអ្នកចំរៀង។

ដោយឃើញពីការលំបាករបស់ប្អូនស្រី ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ប្អូនស្រី ខ្ញុំបាទ សម្រេចចិត្តថា នឹងផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង, កង់ចំនួន ០២គ្រឿង សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ជូនប្អូនស្រី ថែមទាំងផ្តល់ការងារអោយឪពុករបស់ប្អូនស្រី មានការងារធ្វើ និងមើលថែ ដល់ក្រុមគ្រួសាររបស់ប្អូនស្រី ដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀត។ អ្វីដែលសប្បាយចិត្តខ្លាំងបំផុតនោះគឺបានកង់ថ្មីមួយនេះ”។

មកដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកបានប្រាប់ដំណឹងល្អមួយគឺលោកសម្រេចជ្រើសរើស ស្រីឲ្យចូលផលិតកម្មរបស់លោកហើយ រឹតតែពិសេសបំផុតនោះ គឺជំរុញឲ្យប្អូនស្រី រៀនទាល់តែចប់។ លោកបានបញ្ជាក់ប្រាប់បន្ថែមថា ៖

 

“ស្នាមញញឹមរបស់ប្អូនស្រី យ៉ង់​ ស្រីនីត ចាប់ផ្តើមមានក្តីសង្ឃឹម និងពន្លឺក្នុងជីវិតរបស់ប្អូនស្រីហើយ ខ្ញុំនឹងសម្រេចចិត្ត ជ្រើសរើសយកប្អូនស្រី ចូលវិស័យសិល្បះ ក្នុងផលិតកម្ម (ជេត ប្រូដាកសិន jet Production ) របស់ក្រុមហ៊ុនខ្ញុំផ្ទាល់ នឹងជំរុញអោយប្អូនស្រី រៀនអោយចប់ដូចក្តីប្រាថ្នារបស់ប្អូនស្រី ដើម្បីអោយក្លាយជាគ្រូបង្រៀន និង ជាតារាចម្រៀងក្នុងវិស័យសិល្បះដ៏ល្អនាថ្ងៃអនាគត”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នាយ ពាក់មី បានបង្ហោះរូបភាពប៉ុន្មានសន្លឹកពី ស្រីនីត និងប្រាប់ដំណឹងដ៏សែនរំភើបជំនួសមួយថា “អបអរសាទរ​ ​ស្រីនីត​ ​ត្រូវបានលោក ឧកញ៉ា ​ស្រី ចាន់ថន​ ទទួលជាកូនធម៌​ ដោយលោកផ្តល់ កន្លែងស្នាក់នៅ​ ឲ្យការងារឪពុក ស្រីនីត ធ្វើ​ និងឲ្យ ស្រីនីត រៀនដល់ចប់​ មិនបាននៅជាមួយខ្ញុំទៀតទេ​ ចំណែកសិល្បះ​ មិនទាន់គិតទេ​ ទុកអោយ ស្រីនីត រៀនសិន​”។

ក្រោយឃើញបែបនេះ គ្រប់គ្នាសម្តែងក្តីត្រេកអរជំនួស ស្រីនីត ដែលឧកញ៉ា ស្រី ចាន់ថន បានគិតគូរ យ៉ាងល្អិតល្អន់បែបនេះ ហើយក៏មានអ្នកខ្លះបានជូនពរឲ្យ ក្មេងស្រី រូបនេះមានសំណាងល្អ និងជោគជ័យ ទៅថ្ងៃអនាគត៕

Related posts

Leave a Comment