គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីនេះ គេប្រទះឃើញបងប្រុសម្នាក់ ឈ្មោះក្នុងហ្វេសប៊ុក “ចៅមាណព Chavmeanup” បានបង្ហោះរូបភាពពី កុមារីម្នាក់ ឈ្មោះ យ៉ង់ ស្រីនីត អាយុ ១១ឆ្នាំ នៅភាគឦសាន ដែលជាសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សាដាក់ដាំ ខេត្តមណ្ឌលគិរី មុនគេបង្អស់ រហូតដល់ថ្នាក់រូបភាពប៉ុន្មានសន្លឹកនេះផ្ទុះល្បី និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។
ព្រោះតែភាពល្បីល្បាញ ធ្វើឲ្យវាសនា ក្រមុំភាគឦសាន រូបនេះប្រែប្រួល សឹងមិនគួរឲ្យជឿ ។ ជាក់ស្តែង មកដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្រីនីត និងម្តាយ បានធ្វីដំណើរមកភ្នំពេញហើយ ដើម្បីថតកុនជាមួយ នាយ ពាក់មី។ មិនត្រឹមតែប៉ុណ្ណោះ ស្រីនីត បានបង្ហាញខ្លួន ថតឲ្យសំអាងការចំនួនពីរ ព្រមទំាងទទួលបានថវិកា និងការឧបត្ថម្ភផ្សេងៗពីសំណាក់សប្បុរសជាហូរហែ។
តែបើមកស្តាប់ប្រវត្តិពិតខ្លះៗរបស់ ស្រីនីត វិញ បានដឹងថាកំសត់ និងលំបាកខ្លាំងប៉ុណ្ណា។ ស្រីនីត បានប្រាប់ក្រុមការងារសារព័ត៌មាន Khmerload ទំាងអួលដើមក ដោយមានពេលខ្លះខ្វះទំាងអង្ករ និងម្ហូប ទៀតក៏មាន ពិសេសប៉ុន្មានម៉ាត់របស់ ស្រីនីត និយាយថា “ទោះបីខ្ញុំក្រ ក៏ខ្ញុំនៅតែមិនតូចចិត្តដែរ សំខាន់ឲ្យតែខ្ញុំ បានភាពកក់ក្តៅ ពីឪពុកម្តាយរបស់ខ្ញុំ” ធ្វើឲ្យគ្រប់គ្នាស្តាប់ហើយ ឡើងអួលដើមកតាម។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖
ប្រភពវីដេអូ ៖ Khmerload