មើលអត់ចង់ស្គាល់ ! ផ្ទុះការសរសើរព្រាត ក្រោយឃើញ កញ្ញា រ៉ូស កាត់សក់ខ្លីបែបនេះ ពិសេសថា រ៉ូស ដូចតារាថៃដ៏ល្បីម្នាក់ទៀត ឈ្មោះ…

ប្រិយមិត្តទូទៅ ក៏ដូចជា ហ្វេនៗភាច្រើន ច្បាស់ជាស្គាល់ ជាក់ជាមិនខាន នូវ តារាសម្តែង​ ស្រី​ម្នាក់ ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ ដែលធ្លាប់ធ្វើឲ្យគ្រប់គ្នា ផ្ទុះការការចាប់អារម្មណ៍ យ៉ាងខ្លាំង ពេញហ្វេសប៊ុក ក្រោយតារាសម្តែងរូបនេះ ធ្លាប់បាន សម្តែង MV មួយ នៅ មុខរថយន្ត ហើយក៏បានធ្វើឲ្យមហាជនមួយចំនួនរិះគន់យ៉ាងចាស់ដៃនូវកាយវិការមួយចំនួន ក្នុង MV នេះ។

តែទោះជាយ៉ាងណា ក៏ដោយ កញ្ញា រ៉ូស ធ្លាប់បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ ជាមួយ លោក អុឹម ជីវ៉ា ដែលមានបងប្អូនមួយចំនួនធំ ពិតជាចង់ដឹងរឿងមួយនេះជាខ្លាំង។ រ៉ូស បានប្រាប់ថា “ខ្ញុំកំពុងឆ្ងល់ នៅក្នុងហ្វេសប៊ុកគេ comment រិះគន់ខ្ញុំ តែដល់ពេលជួបក្រៅគេសុំខ្ញុំថតរូប ហៅអាយដលៗ..”។

ក្រោយៗមក កញ្ញា រ៉ូស ដោយសារតែភាពល្បីល្បាញ និងការគាំទ្រ របស់ហ្វេនៗ គេតែងតែឃើញ រ៉ូសបង្ហាញមុខក្នុងកម្មវិធីតូចធំ មិនដែលដាច់ឡើយ ស្ទើរមិននឹកស្មានដល់ ព្រមទំាងបានបញ្ចេញបទចម្រៀង Original Song ជាហូរហែផងដែរ។

ចំណែកនៅព្រឹកមិញនេះ នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ រ៉ូស បានធ្វើឲ្យហ្វេនៗ ផ្ទុះការចាប់អារម្មណ៍សារជាថ្មី ក្រោយ រ៉ូស បានដូរម៉ូតសក់កាត់ខ្លី មើលទៅពិតជាស្រស់ស្អាត ប្លែក គួរឲ្យគយគន់។

ក្នុងនោះ ក៏មានហ្វេនៗខ្លះបាន comment ថា ៖ Rose team Black pink, ស្អាតណាស់ ជេ, មើលរ៉ូសអត់ចង់ស្គាល់, ដូច maidavika តរាថៃ, ស្អាតជាងមុនឆ្ងាយណាស់, ស្អាតណាស់បងពេលតែងខ្លួនអ៊ីចឹង, អីយ៉ូយ មើលមិនចង់ស្គាល់ទេ ចែរ៉ូស, ស្លៀកពាក់សុភាពអ៊ីចឹង ស្អាតណាស់, ពណ៌សក់នេះ សមជាមួយអាយដល។

ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ។ ដើម្បីជ្រាប កាន់តែច្បាស់សូមមើល រូបភាពរបស់ រ៉ូស ពេលកាក់សក់ខ្លី ខាងក្រោមនេះ ៖

Related posts

Leave a Comment