ក្តីសុខ ! ពាក្យមួយឃ្លា របស់ ថៅកែហាងពេជ្រ ស្តាប់ទៅពិតជាមានន័យណាស់ “សម្រាប់ជីវិតរបស់ខ្ញុំ ចង់រស់នៅបែបសាមញ្ញៗ ហើយ…”

ហ្វេនៗ ក៏ដូចជា អ្នកប្រើប្រាស់ហ្វេសប៊ុកភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់ មុខជំនួញផ្សេងទៀត ដែលកំពុងតែល្បី និងទទួលបានការគាំទ្រ និងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន គួរឲ្យកត់សំគាល់។

រឹតតែ ពិសេសថែមទៀតនោះ លោកស្រី ត្រូវបានគេគ្រប់គ្នា កោតសរសើរ នូវទឹកចិត្តសប្បុរធម៌ ដែលតែងតែជួយគេជាហូរហែ មិនដែលដាច់ឡើយ កើតចេញពីក្តីអាណិត និងស្រឡាញ់ ចេញពីបេះដូងបរិសុទ្ធពិតៗ ជាពិសេស លោកស្រី តែងតែជួយអ្នកខិតខំប្រឹងប្រែងតស៊ូ ក្នុងឆាកជីវិត និងអ្នកត្រូវការតាមភាពជាក់ស្តែង។

ក្នុងនោះផងដែរ បើទោះបីជា លោកស្រី និងស្វាមី មានការមមាញឹក និងរវល់ខ្លាំងយ៉ាងណាក៏ដោយ នៅក្នុងមុខជំនួញរបស់ខ្លួននោះ ក៏ថៅកែហាងពេជ្ររូបនេះ និងស្វាមី មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលា សប្បាយរីករាយ ជាមួយគ្នា ក្នុងការដើរលេងកម្សាន្ត តាមតំបន់ផ្សេងៗ និងប្លែកៗ យ៉ាងសាមញ្ញបំផុត។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ លោកស្រី បានភ្ជាប់សារមួយឃ្លា ស្តាប់ទៅពិតជាមានន័យណាស់ ដោយនិយាយថា “សម្រាប់ជីវិតរបស់ខ្ញុំ ចង់រស់នៅបែបសាមញ្ញៗ ហើយមិនមានការប៉ះពាល់ទៅលើអ្នកដទៃ នោះគឺជា ក្តីសុខរបស់ខ្ញុំ ហើយខ្ញុំចូលចិត្តយកក្តីសុខដាក់ខ្លួន”។

អានចប់ ធ្វើឲ្យគ្រប់គ្នា បង្ហាញអារម្មណ៍ពេញចិត្ត នូវពាក្យមួយឃ្លានេះ ដែលបង្កប់ន័យល្អខ្លាំងណាស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពស្អាតៗ របស់ លោកស្រី និងស្វាមី ដែលតែងតែបង្ហាញភាពផ្អែមល្ហែម ជាមួយគ្នា យ៉ាងសាមញ្ញបំផុត៕

Related posts

Leave a Comment