មើលមុខគេ ក្នាញ់ណាស់ ! កំពុងតែ sweet សុខៗ ស្រាប់តែ ឆលី ដើរទៅ ដើរមក, គ្រឺតពេក ឱក សុគន្ធកញ្ញា ដាក់មួយម៉ាត់ ថា…(មានវីដេអូ)

ហ្វេនៗ ក៏ដូចជាមហាជនទូទៅ ពិតជាបានដឹងហើយថា ក្រោយរៀបការ តារាចម្រៀង​ ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសម្នាក់ ដ៏គួរឲ្យស្រឡាញ់ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ទំាងម្តាយ និងកូន គឺមានសុខភាពល្អខ្លាំងណាស់។

កាន់តែពិសេសជាងនេះទៅទៀតនោះ កូនប្រុស តារារូបនេះ ពិតជាមានមុខមាត់គួរឲ្យគ្រឺតណាស់។ មិនត្រឹមតែប៉ុណ្ណោះទេ អុឹង បញ្ញាបុត្រ មានថ្ពាល់ខួច កាត់ដូចឪពុកថែមទៀតផង។

បើទោះ ឱក សុគន្ធកញ្ញា និងស្វាមី រវល់យ៉ាងណាក៏ដោយ ក៏នៅតែឆ្លៀតពេលវេលាដ៏មានតម្លៃរបស់ខ្លួន នាំ ឆលី ដើរលេងតាមកន្លែងកម្សាន្តជាញឹកញាប់ ប្រកបដោយភាពសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ព្រមទំាងបានផ្តិតយករូបភាពស្អាតៗមកបង្ហាញអ្នកគាំទ្ររបស់ខ្លួនថែមទៀត មើលទៅក្រុមគ្រួសារ របស់ កញ្ញា ពិតជាមានសុភមង្គលខ្លាំងណាស់។

នៅមិនទាន់អស់ទេ ប៉ុន្មានថ្ងៃនេះទៀត ឱក សុគន្ធកញ្ញា និងស្វាមី បានទៅដល់កន្លែងកម្សាន្តមួយទៀតហើយ មើលទៅទេសភាពទីនោះ ពិតជាស្រស់ស្អាត គួរឲ្យគយគន់ជាខ្លាំង។

ក្នុងនោះ ឱក សុគន្ធកញ្ញា ក៏បានផ្តាំរឿងមួយ ដ៏គួរឲ្យចាប់អារម្មណ៍ ថា “ធម្មជាតិជាឱសថ ព្យាបាលជំងឺធុញថប់ ហើយមានអ្វីជាច្រើនទៀត ដែលធម្មជាតិ អាចជួយមនុស្សបាន ដូច្នេះកុំបំផ្លាញធម្មជាតិ កន្លែងធម្មជាតិ ដ៏ស្រស់ស្អាត កោះក្របី @sixsenseskrabeyisland”។

ហើយនៅព្រឹកមិញនេះទៀត នាថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២០ ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកទៀតហើយ ជាមួយ ស្វាមី និងកូនប្រុសជាទីស្រឡាញ់ ថែមទំាងភ្ជាប់សារ ថា “និយាយទៅអត់បាន sweet អីទេ ព្រោះម្នាក់ហ្នឹងដើរទៅដើរមករហូត “។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment