រូបក៏ស្អាត ចិត្តក៏ល្អ ! ឃើញតារាសម្តែងជើងចាស់ ញឹម សុខា កំពុងជួបការលំបាកខ្លាំង ធ្វើឲ្យ ថៅកែហាងពេជ្រ នៅមិនសុខ ក៏សម្រេច ឧបត្ថម្ភ ថវិកាយ៉ាងច្រើន គឺដល់ទៅ…

កាលពីប៉ុន្មានថ្ងៃមុននេះបន្តិច ក្នុងខែធ្នូ គេប្រទះឃើញ លោក អ៊ឹម ជីវ៉ា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ថ្លែងពីស្ថានភាព របស់តារាសម្តែងជើងចាស់ម្នាក់ ឈ្មោះ ញឹម សុខា ដែលកំពុងមានជីវភាពក្រីក្រ ថែមទំាងគ្មានលុយ ព្យាបាលជំងឺ ទៀត ហើយក៏សម្រេចចិត្តដើរលាងចានឲ្យគេតាមផ្ទះ ដើម្បីដោះស្រាយជីវភាព។

ឃើញបែបនេះភ្លាម មានសប្បុរសជនមួយចំនួន កើតក្តីអាណិត ក៏បានជូនថវិកាមួយចំនួនដល់តារាសម្តែងជើងចាស់រូបនេះផងដែរ។

នៅមិនទាន់អស់ទេ លុះមកដល់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២០ ម្សិលមិញនេះទៀត ពេលដឹងរឿងនេះ លោកស្រី ទ្រី ដាណា ក៏បានឧបត្ថម្ភ ១០០០ ដុល្លារ ផងដែរ។

លោក អ៊ឹម ជីវ៉ា បានបញ្ជាក់បន្ថែមថា “ជួយស៊ែរ បងប្អូន លោកស្រី ទ្រី ដាណា ជួយឧបត្ថម្ភ ដល់តារាជើងចាស់ ថវិកា ចំនួន 1000$ ( មួយពាន់ដុល្លារ) !

នៅយប់នេះខ្ញុំបាទ អុឹម ជីវ៉ា បាននាំយកថវិកា របស់លោកស្រី ទ្រី ដាណា ចំនួន ១០០០$ មកឧបត្ថម្ភ ដល់តារាសម្តែងជើងចាស់ អ្នកគ្រូ ញឹម សុខា ដែលមានជីវភាពក្រីក្រខ្វះខាត ដើម្បីដោះស្រាយជីវភាព !

ក្នុងពេលទទួលថវិកា អ្នកគ្រូ ញឹមសុខា មានប្រសាសន៍ទាំងអារម្មណ៍រំភើបទឹកភ្នែករលីងរលោងថា ការជួយរបស់លោកស្រីទ្រីដាណា ធ្វើអោយអ្នកគ្រូ រកពាក្យអី្វមកថ្លែងពុំបាន ។ បើទោះបី លោកស្រី ទ្រី ដាណា មិនបានមកមែន តែលោកស្រី ទ្រី ដាណា បានផ្តាំផ្ញើ សួរសុខទុក្ខ តាមរយៈលោក អុឹម ជីវ៉ា ដល់អ្នកគ្រូ និងជូនពរ អោយអ្នកគ្រូ ឆាប់ជាសះស្បើយ និងមានសុខភាពល្អ ។”។

លោកស្រី ទ្រី ដាណា ក៏បានបញ្ជាក់បន្ថែមថា “អាណិតអ៊ុំស្រី ញឹម សុខា តារាសម្ដែងជើងចាស់ ធ្លាក់ខ្លួនលាងចានឱ្យគេ ទើបឃើញព័ត៍មានយប់មិញ ក៏ឱ្យផ្ញើថវិកាជូនគាត់ 1000$ ភ្លាមៗ ព្រោះឮថាគាត់មានបញ្ហាសុខភាព ត្រូវជួបពេទ្យថ្ងៃសុក្រនេះ អ៊ីចឹង សោហ៊ុយគាត់មុនជួបពេទ្យ។ សង្ឃឹមថាអ៊ុំស្រី មានជីវភាពប្រសើរជាងនេះ ហើយក៏អរគុណសប្បុរសជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានជួយគាត់ អរគុណ លោក អ៊ឹម ជីវ៉ា ដែលជួយនាំថវិកាខ្ញុំ ជូនគាត់ផងដែរ។”៕

Related posts

Leave a Comment