អេមមែន ! ធ្លាប់តែឃើញ អន្ទិត ឡុង ចន្ថា ទេសនា ពេលច្រៀងវិញ ពីរោះមិននឹកស្មានដល់ ពិសេស…(មានវីដេអូ)

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនលិខិតទៅព្រះគណមេគុណ ខេត្តតាកែវ ព្រះអង្គ កែវ សាវ៉ន ដើម្បីឱ្យនិមន្តភិក្ខុ ទ្បុង ចន្ថា គង់នៅវត្តភ្នំបូរី គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ចូលទៅដោះស្រាយនៅសាលាគណខេត្តតាកែវជាបន្ទាន់ ករណីមានទំនាក់ទំនងជាមួយស្រ្តីភេទ តាម​​ប្រព័ន្ធបណ្តាញសង្គម ដែលប្រាសចាក ធម៌វិន័យរបស់ខ្លួន ធ្វើឱ្យធ្លាក់ចុះតម្លៃព្រះសង្ឃ យ៉ាងធ្ងន់ធ្ងរ។

លុះមកដល់ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ ភិក្ខុ ឡុង ចន្ថា ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងសារខ្លីមួយបញ្ជាក់ថា ៖

“ថ្ងៃអង្គារ៍ ទី ១៣ ខែ តុលា ឆ្នាំ ២០២០ នេះ សូមទូលប្រគេន និងជំរាប ញាតិមិត្តជិតឆ្ងាយថា ខ្ញុំព្រះករុណា ខ្ញុំបាទ ឡុងចន្ថា បាន លាចាកសិក្ខាបទ មួយរយៈ មានអ្នកចូលរួមពិសេសបំផុត គឺ ព្រះរស់របស់ខ្ញុំទាំងទ្វេ សូម អរព្រះគុណ និង សូមអរគុណ ។”។

ក្រោយបាត់មុខមួយរយៈធំ ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ គេឃើញ អន្ទិត ឡុង ចន្ថា បង្ហាញខ្លួន ច្រៀងលេងកម្សាន្តជាលក្ខណៈគ្រួសារ ព្រមទំាងបកស្រាយ ចម្រៀងប៉ុន្មានបទ ពិតជាពីរោះខ្លាំងណាស់ ទំាងសម័យ និងប្រពៃណី សឹងតែមិនគួរឲ្យជឿ ពិសេសមានបទខ្លះ គឺ អន្ទិតស្រែកបានឡើងកប់ខ្លាំងណាស់។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅទស្សនាវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖

Related posts

Leave a Comment