គ្រប់គ្នារឹតតែនឹកស្រណោះអាល័យ និងរំជួលចិត្ត ក្រោយមើលវីដេអូ កាលនារីអូតែស ដ៏ស្រស់ស្អាតនេះ នៅរស់ ពិសេស នាងចូលចិត្តធ្វើរឿងបែបនេះ ដាក់អ្នកក្បែរខ្លួនណាស់ នោះគឺ…(មានវីដេអូ)

ហ្វីលីពីន៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីពេលថ្មីៗនេះ មានរឿងផ្ទុះ​ក​ក្រើកខ្លាំងមួយបានកើតឡើង សឹងតែមិនមាននណាម្នាក់ជឿ និងនឹកស្មានដល់ ដោយរឿងនេះ បានកើតឡើងប៉ះចំ នារីអូតែស ដ៏ស្រស់ស្អាត និង វ័យក្មេងម្នាក់ ដែលត្រូវបានគេប្រទះឃើញដេកស្លា​ប់​ នៅក្នុងបន្ទប់ទឹក ក្នុងសណ្ឋាគារមួយ បន្ទាប់ពីបានធ្វើពិធីជប់លៀងឆ្លងឆ្នាំ ជាមួយមិត្ដភក្ដិ។

ហើយពិធីបុណ្យស​ព របស់នារីអូតែស ដ៏ស្រស់សោភារូបនេះ ក៏ត្រូវបានក្រុមគ្រួសារ ក៏បានធ្វើឡើង ១០ថ្ងៃបន្ទាប់ពីការស្លា​ប់នាង នៅថ្ងៃឆ្លងឆ្នាំសកល ក្នុងសណ្ឋាគារ City Garden នាក្រុងម៉ាកាទី ខណៈមូលហេតុនៃការស្លា​ប់នេះ មានការលើកឡើងផ្សេងៗពីគ្នា។

លុះដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ស​ពរបស់នារីអូតែសវ័យ ២៣ឆ្នាំ ឈ្មោះ Christine Dacera ក៏ត្រូវបានក្រុមគ្រួសារ សាច់ញាតិ រៀបចំធ្វើពិធីបញ្ចុះរួចហើយ នៅឯទីបញ្ចុះស​ពមួយកន្លែង នៅទីក្រុង General Santos។

រឹតតែស្រណោះបំផុតនោះ ក្រោយបានទស្សនាវីដេអូកន្លងទៅរបស់ នារីម្នាក់នេះ កាលនៅរស់ ជាពិសេស នាងគឺជាមនុស្សម្នាក់ ដែលមានភាពរស់រាយ រាក់ទាន់ ទន់ភ្លន់ ស្រឡាញ់អ្នកនៅជុំវិញខ្លួន និងចូលចិត្តធ្វើឲ្យអ្នកក្បែរខ្លួន សើចសប្បាយគ្រប់ពេល មើលហើយ មើលទៀត កាន់តែធ្វើឲ្យគ្រប់គ្នា នឹកស្រណោះអាល័យជាខ្លាំង ។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment