មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ។ បច្ចុប្បន្ន លោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ ក្រៅពីមុខរបរ ដែលកំពុងកាក់កបនេះ លោកឧកញ៉ា ក៏មិនដែលភ្លេចឡើយ ក្នុងការចូលរួមក្នុងកិច្ចការសង្គម តាមរយៈការបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកជាហូរហែផងដែរ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទំាងបានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតថា ៖
“ទំហំការងារកាន់តែធំ ការទទួលខុសត្រូវកាន់តែខ្ពស់ កេរ្តិ៍ឈ្មោះអាចនៅបន្តជាមួយយើងបាន លុះត្រាណាតែយើងមិនចេះរត់ចោលបញ្ហាដែលកើតឡើង ភាពទៀងត្រង់មិនចាំបាច់បកស្រាយប្រាប់គេទេ ទង្វើដែលបានធ្វើ មហាជនជាអ្នកកំណត់ ។”។
ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន សម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងទំាងនេះ ហើយក៏មានអ្នកខ្លះបានចូល comment ថា ៖
មានន័យបង, គាំទ្របង, អត្ថន័យល្អ, ពិតជាត្រឹមត្រូវហើយបង, ពិតជាត្រឹមត្រូវ និងមានន័យណាស់ លោកឧកញ៉ា។ ព្រមទំាងនៅមាន comment ជាច្រើនទៀត សុទ្ធសឹងតែគាំទ្រ ការលើកឡើងរបស់លោកឧកញ៉ា៕