លើសពីអាណិត ! ស្ត្រីរូបនេះ ទំលាយរឿងមួយទំាងទឹកភ្នែកថា “ខ្ញុំចង់ប្រាប់ទៅដល់លោកប៉ាមួយចំនួន បើលោកប៉ា ស្រលាញ់កូនៗ សុំកុំជក់បារី, ពេលនេះនាងខ្ញុំផ្ទាល់ មានជំងឺសួតយ៉ាងខ្លាំង ថ្ងែមួយខ្ញុំបាន…” (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញ នារីដ៏ស្រស់ស្អាតម្នាក់ ហើយក៏ជាម្ចាស់ហ្វេសប៊ុកឈ្មោះ Ra Sa បានបង្ហោះរូបភាព៣សន្លឹក អមដោយសារ ដ៏គួរឲ្យចាប់អារម្មណ៍មួយ អានហើយ ពិតជាអាណិតនារីម្នាក់នេះរឹតតែខ្លោចចិត្ត។

ម្ចាស់ហ្វេសប៊ុកខាងលើនេះ បានសរសេរយ៉ាងក្បោះក្បាយថា “ថ្ងែនេះ ខ្ញុំមានរឿងមួយដែលចង់ប្រាប់ទៅដល់បងៗ ដែលជាលោកប៉ារបស់ប្អូនៗ‍ ខ្ញុំចង់ប្រាប់ទៅដល់លោកប៉ាមួយចំនួន បើលោកប៉ា ស្រលាញ់កូន កូនសុំកុំជក់បារី។

ពេលនេះ នាងខ្ញុំផ្ទាល់ បានមានជំងឺសួតយ៉ាងខ្លាំង ថ្ងែមួយខ្ញុំបានឈឺខ្លាំង ហើយទៅមន្ទីរពេទ្យ ហើយលោកគ្រូពេទ្យគាត់សួរខ្ញុំថា នៅក្នុងគ្រួសារប្អូន មានអ្នកណាជក់បារីទេ ពេលនោះ ខ្ញុំប្រាប់លោកគ្រូពេទ្យថា នៅក្នុងគ្រួសារខ្ញុំ មានលោកប៉ាខ្ញុំតែម្នាក់ទេ ដែលគាត់ជក់បារី ហើយគាត់ប្រាប់ខ្ញុំថា ប្អូនមានជំងឺសួតនេះតាំពីតូច មកហើយ ប៉ុនែ្តប៉ាខ្ញុំគាត់មិនដឹងទេ រាល់ថ្ងែនេះ។

តែពេលម្សិលមិញនេះ ខ្ញុំខលទៅប៉ាខ្ញុំប្រាប់ថា ប៉ាកូនឈឺនៅពេទ្យហើយ គាត់សួរខ្ញុំ កូនឈឺអី ខ្ញុំប្រាប់គាត់ថា កូនមានជំងឺសួ​តធ្ង​ន់ធ្ងរណាស់ ហើយគាត់សួរថា មកពីអីបានមានជំងឺហ្នឹង ខ្ញុំប្រាប់គាត់តែមួយម៉ាត់ទេថា មកពីប៉ាជក់បារីច្រើនពេក ចប់ ទោះខ្ញុំមានជំងឺបែបនេះ តែខ្ញុំនៅតែស្រលាញ់លោកប៉ារបស់ខ្លាំង ព្រោះខ្ញុំដឹងថា លោកប៉ា ស្រលាញ់ខ្លាំងជាងគេ ប៉ាប៉ា សុំទោសទុកជាមុន បើខ្ញុំនិយាយខុសត្រង់ណា”។

នាព្រឹក ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ នេះ​ ស្រីស្អាតម្នាក់នេះ បានប្រាប់បន្ថែមថា “អរគុណបងៗចែៗអ៊ំពូមីងដែបារម្ភពីខ្ញុំ ខ្ញុំបានធូរហេីយបងៗ”៕

Related posts

Leave a Comment