ប៉ាៗល្អ ! ទោះរវល់យ៉ាងណា ក៏ ឧកញ៉ា ឌួង ឆាយ នៅឆ្លៀតពេល នាំកូនៗ មកញុំាបាយជុំគ្នា និងគេងជាមួយកូនៗ ក្នុងបន្ទប់គេងថ្មី ថែមទំាងមានរឿងមួយ ប្រាប់ថា…

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ មហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិនគួរឲ្យជឿ និង នឹកស្មានដល់ ក្រោយឃើញ ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។

ទោះមានរឿងអ្វីដែលកើតឡើងក៏ដោយ ក៏ឧកញ៉ា ឌួង ឆាយ មិនបានតបតអ្វីទំាងអស់ ហើយក៏នៅតែធ្វើជាប៉ាៗដ៏ល្អ ដោយតែងតែមកជួបកូនៗ ទំាង ៣នាក់ ជាញឹកញាប់ ដើម្បីផ្តល់ភាពកក់ក្តៅ ស្នាមញញឹម ជូនកាដូ និងនាំពួកគេញុំាបាយជុំគ្នា ថែមទៀត។

នៅមិនទាន់អស់ទេ លុះមកដល់យប់ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ ចំថ្ងៃសីល គេឃើញ ឧកញ៉ា ឌួង ឆាយ បាននំាកូនមកញុំាអាហារជុំគ្នាទៀតហើយ ព្រមទំាងភ្ជាប់សារដ៏មានន័យប៉ុន្មានម៉ាត់ថា៖

“ថ្ងៃសីល នាំកូនៗ មកហូបបាយ និងគេងលេងជាមួយកូនៗ យប់រាត្រីនេះ។ ថ្ងៃព្រឹកស្អែកមានកិច្ចការងារសំខាន់ ដើម្បីដោះស្រាយ ហើយខ្ញុំសង្ឃឹមជឿជាក់ថា ការពិតនឹងមាននៅលើលោកនេះ។ ស្នាមញញឹម របស់កូនៗ គឺសេចក្តីសុខរបស់ឪពុកម្តាយគ្រប់រូប។

គ្រួសារដែលមានសុភមង្គល គឺកើតចេញពីការយោគយល់ អាធ្យាស្រ័យ អនុគ្រោះអត់ឱនអោយគ្នា លះបង់គ្រប់បែបយ៉ាង ជាពិសេសអារម្មណ៍ និងសេចក្តីសុខសប្បាយផ្ទាល់ខ្លួន ដើម្បីកូនៗ នឹងឈរលើគោលការណ៍សំរបសំរួល រកចំនុចកណ្តាលរួមគ្នា ដោះស្រាយទើបបញ្ចប់រាល់បញ្ហា ដោយសន្តិវិធី និងសន្តិភាពបាន”៕

ឧកញ៉ា ឌួង ឆាយ បានបន្ថែមទៀតថា “សប្បាយចិត្តណាស់ បានកូនៗមកគេងជាមួយ។ រាត្រីសួស្តីណាពូមីងបងប្អូនទាំងអស់គ្នាពីបន្ទប់គេងថ្មីមួយខែចុងក្រោយនេះ

គុណ 1,000 សំពៅ ទោសមួយចូលទៅរលាយខ្ទេចខ្ទីគ្មានសល់

មនុស្សមិនមែនជាទេវតាដែលធ្វើមិនចេះខុស កំហុសខុសឆ្គងតែងតែមានក្នុងនាមជាមនុស្ស មានរូប មានទុក្ខ មានការយល់ច្រលំរមែងតែងតែធ្វើអោយយើងមានការគុំគួនក្តៅក្រហាយ ស្អប់ខ្ពើមគ្នា លាបពណ៌ ចោទប្រកាន់ ថ្កោលទោសគ្នា អត់រឿង ធ្វើអោយមានរឿង រឿងតូចធ្វើអោយរឿងធំ សំខាន់បំផុតចង់រស់នៅអោយមានសេចក្តីសុខ សុភមង្គល សិរិសួស្តី ត្រូវជៀសវាងការយល់ច្រលំ គឺត្រូវមាន 4 ប្រការនៅក្នុងចិត្តអារម្មណ៍

1. យោគយល់
2. អនុគ្រោះ
3. អាធ្យាស្រ័យ
4. សួរនាំស្តាប់ហេតុផល”។

Related posts

Leave a Comment