មើលហើយ រំភើបជំនួស ! ស្រីអូន និងស្វាមី នាំយកថវិកាផ្ទាល់ខ្លួន បរិច្ចាគជូន មន្ទីពេទ្យកុមារអង្គរ នូវទឹកប្រាក់ រហូតដល់ទៅ…, ច្រើនណាស់

មហាជនទូទៅ មួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង ស៊ុន្ទរី នួន ហៅ ស្រីអូន នោះ។ ស្រីអូន មិនត្រឹមតែទទួលបានការជោគជ័យខ្លាំង ក្នុងមុខជំនួញប៉ុណ្ណោះទេ ថែមទំាងទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ពុកម៉ែ បងប្អូន ទូទៅ តាមរយៈទង្វើរសប្បុរសធម៌ ដែលបានធ្វើកាលពីពេលកន្លងទៅ មិនដែលដាច់។

ហើយកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ស្រីអូន បានប្រកាសនៅក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនថា រូបគាត់ និងស្វាមី បានបញ្ចេញថវិកា ចំនួន ២,០០០,០០០,០០០ រៀល (៥០ មុឺនដុល្លារ) បន្ថែម សម្រាប់ចែកអំណោយសប្បុរសធម៌ ទៅដល់ជនពិការ និងចាស់ជរា ដែលមានជីវភាពលំបាកខ្លាំងទូទាំង ២៥ខេត្តក្រុង។

ចំណែកម្សិលមិញនេះទៀត នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ គេឃើញ ស្រីអូន និងស្វាមី បាននាំថវិកាមួយចំនួនធំ ទៅបរិច្ចាគជូន មន្ទីពេទ្យកុមារអង្គរ ។

ស្រីអូន បានបញ្ជាក់ថា “នាងខ្ញុំស្រីអូនព្រមទាំងស្វាមី Chheang Roth Premierier ពិតជាមានកិត្តិយស ដែលបានចុះសួរសុខទុក្ខ បុគ្គលិក អ្នកជំងឺ និងអាណាព្យាបាល អ្នកជំងឺ នៅក្នុងមន្ទីពេទ្យ និងបាននាំយកថវិកា ចំនួន 200 000 000 (ពីរយលាន) ឬ 50000$ (ប្រាំមុឺនដុល្លា) ដល់មន្ទីពេទ្យកុមារអង្គរ ដើម្បីជួយទ្រទ្រង់ លើការចំណាយសម្ភារបរិក្ខាពេទ្យ នៅក្នុងការពិនិត្យ ព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា ប្រកបដោយគុណភាព និងឥតគិតកម្រៃ នៅក្នុងមន្ទីពេទ្យនេះ ។”៕

Related posts

Leave a Comment