អីយ៉ា ស្ងាត់ៗ នី រតនា នាំប្រពន្ធកូន ទៅដើរលេង ដល់ក្រុងកែប បាត់, ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្អាតៗដល់ហើយ ជាពិសេស អូនមែល ហ្មង មើលទៅសប្បាយជាងគេ សូម្បីតែហ្វេៗ ក៏និយាយដែរថា…

មហាជន ក៏ដូចជាហ្វេនៗជាច្រើន ពិតជាបានជ្រាបរួចមកហើយថា តារាចម្រៀង ដែលមានសម្លេងផ្អែមស្រទន់ ប្រចាំផលិតកម្មរស្មីហង្សមាស នី រតនា បានរៀបការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅ ដោយមានការចូលរួមពីសំណាក់ភ្លៀងកិត្តិយសយ៉ាងច្រើន។

ក្រោយមកអ្នកទំាងពីរទទួលបានកាដូដ៏ពិសេសមួយសម្រាប់គ្រួសារ នោះ គឺកូនស្រីម្នាក់ឈ្មោះ នីវណ្ណ មែលឡានី អាយុប្រហែលជាង ៩ខែហើយ មានមុខមាត់ ស្រស់ស្អាត គួរឲ្យស្រឡាញ់ណាស់។

ទោះរវល់ក្នុងអាជីពជាអ្នកសិល្បៈ និងមុខជំនួញខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកទំាងពីរមិនដែលភ្លេចឡើយ ក្នុងការផ្តល់ជូននូវភាពកក់ក្តៅជូនក្រុមគ្រួសារ​ ជាពិសេស អូនមែល ដែលជាកូនស្រីសំណព្វចិត្តរបស់ខ្លួនតែម្តង។

ជាក់ស្តែង នាថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ នេះ លោក នី រតនា និងស្វាមី បាននាំកូនស្រី ទៅលំហែកាយ ទៅដល់ក្រុងកែប ទៀតហើយ ព្រមទំាងបានផ្តិលយករូបភាពស្អាតៗ មកបង្ហាញជូនហ្វេនៗ មើលទៅពិតជាពោរពេញដោយក្តីរីករាយណាស់ ជាពិសេស អូនមែល ហ្មង មើលទៅសប្បាយជាងគេ។

ឃើញភ្លាម ហ្វេនៗ អត់ចាំយូរឡើយ ក៏បានចូល comment ថា ៖ ស្អាតណាស់idol, នឹកអូនមែលណាស់, មើលទៅសប្បាយណាស់អូន, អូនមែលខ្យូតណាស់។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះទំាងអស់គ្នា ៖

Related posts

Leave a Comment