អីយ៉ា ក្រោយរៀបការ ប៉ែន ស្រីពេជ្រ និងស្វាមី ដឹកដៃគ្នា ទៅក្រេបទឹកឃ្មុំ ដល់ខេត្តព្រះសីហនុ បាត់, ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្អាតទាក់ភ្នែកដល់ហើយ សូម្បីតែហ្វេនៗ ក៏លាន់មាត់ បែបនេះដែរ ថា…

ហ្វេនៗ ក៏ដូចជាមហាជនទូទៅ ពិតជាបានជ្រាបហើយថា កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ ពិធីការិនី ដ៏ល្បីឈ្មោះម្នាក់ ប្រចាំ ប៉ុស្ត៍ទូរទស្សន៍ហង្សមាស គឺ កញ្ញា ប៉ែន ស្រីពេជ្រ បានសម្រេចចិត្ត ចូលរោងការ តាមប្រពៃណីខ្មែរ ហើយ ជាមួយបុរសសង្ហាម្នាក់ឈ្មោះ ឆេង ពន្លកនេត្រា ក្រោយអ្នកទំាងពីរ បានស្គាល់គ្នា អស់រយៈពេលជាង ៥ឆ្នាំ ។

ទំាងកូនកំលោះ និងកូនក្រមុំ ពិតជាស្រស់ស្អាត និងសមគ្នាខ្លាំងណាស់ ហើយមិនត្រឹមតែប៉ុណ្ណោះ គេក៏បានឃើញ វត្តមានភ្ញៀវកិត្តិយស ទំាងសងខាង រូមទំាងមិត្តរួមអាជីព រួមហ្នឹងតារាល្បីៗជាច្រើនដួងទៀត បានមកចូលរួមក្នុងពិធីនេះផងដែរ ប្រកបដោយក្តីសប្បាយរីករាយ យ៉ាងខ្លាំង គ្រប់ៗគ្នា។

ក្រោយរៀបការ ស្រីពេជ្រ និងស្វាមី បានដឹកដៃគ្នា ទៅក្រេបទឹកឃ្មុំ ដល់ខេត្តព្រះសីហនុ ព្រមទំាងរំលេចនូវរូបថតស្អាតៗជាមួយគ្នា មើលទៅពិតជាពោរពេញដោយភាព កក់ក្តៅ និងសុភមង្គលខ្លាំងណាស់។

ស្រីពេជ្រ បានភ្ជាប់សារខ្លីមួយថា “រូបភាពតាមឆ្នេរសមុទ្រ មុនទៅពិសារការគេ គ្មានអីទេ មានតែរូប ជាមួយលោកប្តី”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះទំាងអស់គ្នា ៖ ស្រស់ស្អាតណាស់បង, ផ្អែមល្ហែមដល់ហើយ, ស្អាតខ្លាំងណាស់ តួប្រុសសង្ហាដូចកូរ៉េ, ស្អាតម្ល៉េះ, ជូនពរឲ្យបងទាំងពីរ ស្រលាញ់គ្នារហូត, ស្វីតដល់ហើយបងពេជ្រ។

ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរ សូមទស្សនារូបភាពស្អាតៗនៃដំណើរកម្សាន្ត ក្រេបទឹកឃ្មុំ របស់អ្នកទំាងពីរខាងក្រោមនេះ ៖

Related posts

Leave a Comment