យំតាមហើយ ! កូនប្រុស បានត្រឹមស្រក់ទឹកភ្នែកពីប្រទេសកូរ៉េ ក្រោយដឹងឪពុកស្លា​ប់ ហើយរៀបរាប់ថា “៧ឆ្នាំហើយ ដែលឃ្លាតពីផ្ទះមកស្រុកគេ ៧ឆ្នាំហើយ ដែលមិនបានជួបមុខគាត់…ពីថ្ងៃនេះទៅ ខ្ញុំលែងមានប៉ាហៅនឹងគេទៀតហើយ សូមប៉ា…”

មហាជនភាគច្រើន ដែលប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាបានជ្រាបហើយថា នាថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “បញ្ជាការដ្ឋានទ័ពពិសេស” បានប្រាប់ដំណឹងដ៏សែនសោកសៅ និងក្រៀ​មក្រំបំផុត មួយថា៖

“សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ដែលចាប់ពីពេលនេះតទៅយើងបានបា​ត់ប​ង់ នាយទាហាន ដ៏ល្អមួយរូបជារាងរហូតហើយ: សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី 14/01/2021 លោកវរ:សេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹក លោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន 13 នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គ ហ្វឹកហ្វឺនកម្មុង់ដូរ ជំនាន់ទី10 វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី29 និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី30 នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ដោយលោក វរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួ​សធ្ង​ន់។

បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង12:30 នាទីទើបអង្គភាពទទួលបានដំណឹងថាលោកវរ:សេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។

ពេលនេះក្រុមគ្រួសារ បានស្នើសុំយកស​ពលោក ទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ហើយ អង្គភាព និងនាយទាហាន ពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេស ចូលរួមកម្មវិធីបុណ្យស​ព តាមប្រពៃណី សូមបងប្អូនមិត្តភ័ក្ររួមជំនាន់ និង អតីត:សិស្សឆត្រយោង សិស្សកម្មុង់ដូរទាំងអស់ចូលរួមបុណ្យស​ពតាមការគួរ សូមបងប្អូនជ្រាបជាដំណឹង។ សូមអរគុណ”។

ដឹងដំណឹងនេះភ្លាម កូនប្រុស របស់ លោកវរ:សេនីយ៍ត្រី លឹម សាយ បានសម្តែងក្តីរន្ធ​ត់យ៉ាងខ្លាំង បានត្រឹមបង្ហោះសារទំាងទឹកភ្នែក ពីប្រទេសកូរ៉េ ដោយរៀបរាប់ថា “សូមលោកបានទៅកាន់សុគតិភព ប៉ាទៅលឿនពេកហើយ..គ្មានបានលាកូនសូម្បីមួយម៉ាត់ ប៉ាជាវីរៈបុរស របស់កូនជានិច្ច ប៉ាស្លាប់មានកិត្តិយស ក្នុងកាតព្វកិច្ចបម្រើជាតិ..សូមជាតិក្រោយកើតជាកូនប៉ាទៀត..”។

កូនប្រុសរូបនេះ បន្ថែមថា “៧ឆ្នាំហើយ ដែលឃ្លាតពីផ្ទះមកស្រុកគេ ៧ឆ្នាំហើយ ដែលមិនបានជួបមុខគាត់ បា​ត់បង់អ៊ុំស្រីជាទីស្រលាញ់ម្នាក់ហើយ ឥឡូវបាត់បង់ប៉ាម្នាក់ទៀត …ពីថ្ងៃនេះទៅ ខ្ញុំលែងមានប៉ាហៅនឹងគេទៀតហើយ សូមប៉ាទៅកាន់សុគតិភព ជាតិក្រោយសូមធ្វើជាកូនប៉ាទៀត”៕

Related posts

Leave a Comment