អីយ៉ា Sweet តាំងព្រឹកហ្មង ! ទីបំផុត បទ “ស្រលាញ់បងដល់បេះដូងលែងលោត” ចេញ MV ហើយ មិនត្រឹមតែពីរោះទេ អមដោយទេសភាពស្អាតកប់ទៀត សូម្បីតែ ហ្វេនៗ ក៏និយាយបែបនេះដែរ ថា…(មានវីដេអូ)

ទស្សនិកជន ក៏ដូចជាពុកម៉ែ បងប្អូន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងស្រី ដ៏ល្បីឈ្មោះម្នាក់ គឺ ឱក សុគន្ធកញ្ញា។ ក្រោយរៀបការ តារាចម្រៀងរូបនេះ បានសម្រាលកូនប្រុសម្នាក់ ដ៏គួរឲ្យស្រឡាញ់ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ទំាងម្តាយ និងកូន គឺមានសុខភាពល្អខ្លាំងណាស់។

បច្ចុប្បន្ន កញ្ញា កំពុងសាងក្តីសុខយ៉ាងខ្លាំង ជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន មានស្វាមី និងកូនប្រុសសំណព្វ អុឹង បញ្ញាបុត្រ ហៅឆលី នោះ។

ចំណែកនៅមុននេះបន្តិច នាព្រឹក ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ បទ “ស្រលាញ់បងដល់បេះដូងលែងលោត” ពី ឱក សុគន្ធកញ្ញា បានចេញ វីដេអូចម្រៀង (Music Video) ជាផ្លូវការហើយ ហើយបទនេះក៏ជាការនិពន្ធទំនុកច្រៀង ដោយ ស៊ិន ធារី, និពន្ធបទភ្លេង និង សម្រួលតន្ត្រី ដោយ សាន់ សុវណ្ណឌីន។

មួយបទនេះ មិនត្រឹមតែពីរោះរណ្តំ បង្កប់នូវអត្ថន័យ ផ្អែមល្ហែម ប៉ុណ្ណោះទេ បើក្រឡេកមើលទៅទេសភាពក្នុង MV នេះវិញ ពិតជាស្រស់ស្អាតទាក់ភ្នែកណាស់ មើលហើយ ពិតជាមានអារម្មណ៍ស្រស់ថ្លា និងលង់ទៅតាមបទចម្រៀងនេះ។

ស្តាប់ចប់ភ្លាម សូម្បីតែហ្វេនៗ របស់ កញ្ញា ក៏បាននិយាយបែបនេះដែរថា ៖ ពីរោះណាស់, និយាយមែន បទនេះ កាន់តែស្តាប់ កាន់តែពីរោះ, សមេ្លងពីរោះខ្លាំងណាស់ បងស្រី របស់ខ្ញុំ, sweet តាំងព្រឹកហ្មង អាយដល, ទេសភាពឡើងកប់, មិនស្រលាញ់មិនបាន, មានន័យម៉្លេះ, មិនត្រឹមតែពីរោះទេ ទេសភាពស្រស់ស្អាតណាស់។

ហើយនៅមាន ការលើកឡើងជាច្រើនទៀត សុទ្ធតែពេញចិត្តខ្លាំង ចំពោះ វីដេអូចម្រៀងមួយបទនេះ។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមស្តាប់ និងទស្សនាទំាងអស់គ្នា ៖

Related posts

Leave a Comment