គ្រប់គ្នាត្រេកអរ លាយរំភើប ស្ទើរស្រ​ក់ទឹ​កភ្នែ​ក! ជ​នរ​ងគ្រោះម្នាក់ទៀតហេីយ នៅមានជី​វិ​ត ត្រូវបានក្រុមសង្គ្រោះចម្រុះ ជួយយកចេញមកខាងក្រៅហើយ នៅព្រឹកថ្ងៃទី៥ នេះ (មានវីដេអូ)

នៅព្រឹកថ្ងៃនេះ ០៥ ខែមករា ឆ្នាំ ២០២០ នេះ បើយោងតាមរយៈហ្វេសប៊ុកផេក “កងពលតូចលេខ៧០” បានប្រាប់បញ្ជាក់ប្រាប់បន្ថែមទៀត ឲ្យដឹងថា៖ “ជនរ​ងគ្រោះម្នាក់ទៀតហេីយ នៅមានជី​វិ​ត ត្រូវបានក្រុមសង្គ្រោះចម្រុះ ជួយយកចេញមកខាងក្រៅ នាព្រឹកថ្ងៃទី៥ខែមករានេះ។”។ ក្រោយពីឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នាត្រេកអរ លាយរំភើបឡើងស្រ​ក់ទឹ​កភ្នែ​ក។

ហ្វេសប៊ុកដដែលបញ្ជាក់ថា “មកទល់ព្រឹកថ្ងៃទី៥ ខែមករា សមត្ថកិច្ចចម្រុះកំពុងបន្តរុករក គ្រាដែលជ​នរ​ងគ្រោះ៣០នាក់ ត្រូវបានយកចេញពីការបា​ក់អគារ ក្នុងនោះ អ្នកស្លា​ប់កេីនដល់ ៨នាក់ហេីយ ។”។ ខណៈពេលនេះ ក្រុមការងារស​​ង្រ្គោះប​ន្ទាន់ នៅតែបន្តប្រតិបត្តិការ គា​​ស់រំ​​​លើងផ្ទាំងបេតុង កាត់ស​សៃដែក រុ​ករ​​កជន​រ​ងគ្រោះបន្តទៀត។

គួររំលឹកឡើងវិញបន្តិចផងដែរថា នៅម៉ោងប្រមាណ ៤:៣០នាទី ល្ងាចថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២០ មានករណីដ៏រន្ធត់មួយ គឺ អគារធ្វើពីស៊ីម៉ង់បេតុង សសៃដែក កម្ពស់៦ជាន់ថ្មីនេះ បានបា​​ក់រ​លំ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជ​នរងគ្រោះប្រមាណ២០ ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលក​ប់ជា​ប់ នៅក្នុងនេះ បាក់រ​លំ៕

Related posts

Leave a Comment