ទីបំផុត ថវិកា របស់ នាយ ចាប ចៀន បានដល់ដៃ ម្ចាស់រឺម៉កម៉ូតូនេះហើយ នូវទឹកប្រាក់ចំនួន…(មានវីដេអូ)

មហាជន និងពុកម៉ែ បងប្អូនមិនតិចនាក់ទេ ប្រាកដជាស្គាល់ច្បាស់ នូវ តារា​កំប្លែង​ជើងចាស់ម្នាក់ គឺ នាយ ចាប ចៀន នោះ។ ហើយពេលថ្មីៗនេះ នាយ បានជួបគ្រោះថ្នា​ក់ច​រា​ចរ​ណ៍ ដោយរថយន្ត Lexus ពណ៌សរបស់ខ្លួន បានបុ​ក​ពីក្រោយ រឺម៉ក់ម៉ូតូ អេ​តចាយ រប​ស់ប្អូនប្រុសម្នាក់ ហើយក៏បានបណ្តាលឲ្យប្អូនប្រុសរូបនេះ មានបញ្ហាដៃខាងឆ្វេងយ៉ាងធ្ង​ន់ធ្ងរ ។

បើតាមសំដីប្អូនប្រុសម្ចាស់រឺម៉កនេះបានបញ្ជាក់យ៉ាងច្បាស់ថា “បុកខ្ញុំម៉ាំ​ង គាត់ឈ​ប់អែ​បឡានហ្មងហើយ ហើយគាត់ចុះមកហើយ និយាយមួយម៉ាត់ៗ ក៏ជិះទៅបាត់ទៅ គាត់ឲ្យខ្ញុំ ១០០ដុល្លារ តែខ្ញុំអត់ព្រមទេ ខ្ញុំប្រាប់ថា ខ្ញុំអត់ចង់បានលុយទេ តែគាត់ឲ្យខ្ញុំហើយ គាត់ថាប្រញាប់ៗរកប្រពន្ធកូនគាត់…”។

លុះមកដល់ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ នាយ ចាប ចៀន បានចេញមុខបញ្ជាក់ ថា “ខ្ញុំបាទចាបចៀន បានឃើញវីដេអូប្អូន ដែលខ្ញុំបានប៉ះ​ពីក្រោយរឺម៉ក់ នៅយប់ថ្ងៃទី ១៣ ខែ០២ ២០២១ ប្រហែលម៉ោង៩យប់ ដោយឃើញថាប្អូនមានបញ្ហាដៃ ខ្ញុំសូមចូលរួមដោះស្រាយជួនប្អូន ដូចច្នេះសូមប្អូនទំនាក់ទំនងមកលេខទូរសព្ទ័ខ្ញុំ 096 444 5 999. 099 94 94 44. ពីព្រោះខ្ញុំគ្មា​នលេខប្អូនដើម្បីទំនាក់ទំនងទេ ដើម្បីអោយឆាប់ដឹងដល់ប្អូន សូមបងប្អូនជួយស៊ែរ ។”។

រឹតតែច្បាស់ថែមទៀតនោះ នាថ្ងៃដដែលនេះ បើយោងតាមការបញ្ជាក់របស់ លោក អ៊ឹម ជីវ៉ា បានប្រាប់ឲ្យដឹងថា “នៅរសៀលនេះ តារាកំប្លែង នាយ ចាប ចៀន ស​ងសំ​ណងចំនួន 700$ ដល់គូភាគីម៉ូតូរុីម៉ក ! តាមរយៈ ខ្ញុំបាទ អុឹម ជីវ៉ា ដល់ប្អូនប្រុស ដែលម្ចាស់រីម៉ក !

លោក ចាប ចៀន បាននិយាយថា លោកមិនគេចវៀស ឬរត់ឡើយ គឺលោកទទួលខុសត្រូវតាំងពីដំបូង គឺតាំងពីថ្ងៃកើតហេតុម្ល៉េះ នៅថ្ងៃសុក្រទី១២ ខែកុម្ភៈ នៅជិតស្តុបតិចណូ ពេលជួបប​ញ្ហាភ្លា​ម គឺលោកឈប់ឡាន ហើយលោកជួយរឹតប្រេងកូឡា និងជូនថវិកា 100$ មិនតែប៉ុណ្ណោះលោក ក៏បានប្រាប់ថា លោកគឺជាតារាកំប្លែង ចាប ចៀន បើមានអីធ្ង​ន់ធ្ង​រជាងនេះ ប្រាប់លោកមក លោកនឹងជួយបន្ថែម !

បន្ទាប់ពីបានដឹងដំណឹងនេះភ្លាម ប្អូនប្រុស ម្ចាស់រីម៉ក ក៏បានព្រមទទួលថវិកា ចំនួន 600$ បន្ថែម សរុប 700$ ដែលជាទឹកទំនួលខុសត្រូវរបស់ នាយ ចាប ចៀន ដែលជាតារាកំប្លែង តាមរយៈខ្ញុំបាទ អុឹម ជីវ៉ា ដើម្បីបញ្ចប់ញ្ហា ។

ចំណែកគូភាគី ក៏បានយល់ព្រម ហើយ ខាងជនរងគ្រោះម៉ូតូរីម៉កក៏យល់ព្រមទទួលថវិកា និងសូមថ្លែងអំណរគុណ ដល់ លោក ចាប ចៀន ដែលបានជួយដល់ពួកគាត់ ។ ជូនដំណឹងដោយលោក អុឹម ជីវ៉ា”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនា វីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment