ដាក់កាស បើកសម្លេងឲ្យ អស់មើល បានដឹងថាកប់ ! ទីបំផុត បទ “BACK TO 2013” ពី G-Devith ចេញហើយ, មិនទាន់បាន២ម៉ោងផង ស៊ែរឡើងកប់បាត់ទៅហើយ សូម្បីតែហ្វេនៗ ក៏និយាយដែរ ថា…(មានវីដេអូ)

ស្រទាប់យុវវ័យ ក៏ដូចជាហ្វេនៗ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន នូវ តារា​ចម្រៀង​រ៉េបដ៏ល្បីខ្លាំងមួយរូប នៅក្នុងប្រទេសកម្ពុជាយើង នោះគឺ លោក ងួន ចាន់ដេវីត ហៅ ជី ដេវីត (G-Devith)។ រាល់បទចម្រៀងភាគច្រើន របស់លោក ផ្ទុះ​ការគាំទ្រខ្លាំង ពីមួយបទ ទៅមួយបទ គឺប្លែករហូត ស្តាប់ហើយ ស្តាប់ទៀត រកកន្លែងទាស់គ្មាន។

នៅមិនទាន់អស់ទេ ដូចដែលបានសន្យា នាយប់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ លោកបានបញ្ចេញចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “B​ACK TO 2013″។ លោកបានភ្ជាប់ សារខ្លីមួយក្នុងផុសនេះថា “មនុស្សខ្លះសែនល្អក៏ជួបបានមួយភ្លែតក៏ត្រូវឃ្លាតឆ្ងាយដល់ទៅជើងមេឃ មនុស្សខ្លះសែ​នអា​ក្រ​ក់ក៏ជួបបានមួយភ្លែ​តព្រោះចេញទៅវិញឡានអូសព្រោះតែឈ្លើ​យពេ​ក”។

បទនេះ ចេញមិនដល់ ២ម៉ោងផង មានអ្នកចែករំលែកឡើងក​ប់បា​ត់ទៅហើយ គឺដល់ទៅជាង ២ពាន់ ស៊ែរ ឯណោះ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។

ពិសេសថែមទៀត ស្តាប់បទនេះចប់ភ្លាម មិនចាំយូរឡើយ ហ្វេនៗ របស់ G-Devith បានចូល comment ភ្លាមៗ ថា ៖ ពីរោះណាស់ អាយដ​ល, កប់ណាស់ idol ខ្ញុំអើយ, អូហូ កប់ស៊េរី my IDOL, មានអ​ត្ថន័យណា​ស់ប្រូ ខ្ញុំចូលចិត្ត,

អេមណាស់, ចេញមកខ្ញុំស្តាប់ហើយ ដឹងតែមានកំលាំង ហើយស្រលះខួ​រ, រ៉េបឡូយណាស់, សាកដាក់កាស បើកសម្លេងអោយអស់មើល បានដឹងថាកប់, ចេញមកអ៊ីចឹងៗ អី អត់ស៊ែរម៉េចបាន។

តោះដើម្បី កុំឲ្យខាតពេលយូរ ថាបទនេះ ពិតជាឡូយដូចហ្វេនៗ G-Devith និយាយមែន ឬក៏អត់នោះ សូមស្តាប់ទំាងអស់គ្នា ៖

Related posts

Leave a Comment