មុននេះ ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារ ទទួលស្គាល់កំហុសគ្រប់យ៉ាង ថែមទំាង ប្រាប់រឿងមួយទៀត ច្បាស់ៗថា…

កាលពី យប់ម៉ោង ៨ ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ មហានមានការភ្ញាក់ផ្អើល ស្ទើរមិនគួរឲ្យជឿមួយ ក្រោយឃើញ លោកជំទាវ ដេត ម៉ាលីណា ដាច់ចិត្តទំលាយ វីដេអូមួយ ពីសកម្មភាព ឧកញ៉ា ឌួង ឆាយ បានប្រើអំពើហិ​ង្សា មកលើខ្លួន និងរៀបរាប់រឿងរ៉ាវ យ៉ាងវែងអន្លាយ មិននឹកស្មានដល់ជាច្រើនទៀត នាពេលកន្លងទៅ ។

ដោយមិនចាំយូរឡើយ លុះមកដល់ ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ ឧកញ៉ា ឌួង ឆាយ បានចេញមុខបកស្រាយហើយ ជុំវិញរឿងនេះ ហើយក៏បានទទួលស្គាល់កំហុសផងដែរ រាល់ទង្វើររបស់ខ្លួន ដែលប្រើអំ​ពើហិ​ង្សា ដាក់អតីតភរិយា បែបនេះ។

ស្រាប់តែមកដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ នេះ បើយោងតាមរយៈហ្វេសប៊ុកផ្លូវការមួយ ឈ្មោះ “ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK ” បានប្រាប់ឲ្យដឹងថា “សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ទូលថ្វាយក្រាបបង្គំស្នើសុំ ព្រះករុណាព្រះមហាក្សត្រ បញ្ចប់គោរមងារ «ឧកញ៉ា» ពី ឧកញ៉ា ឌួង ឆាយ”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ នេះដែរ ឧកញ៉ា ឌួង ឆាយ បានចេញមុខបញ្ជាក់រឿងមួយទៀតថា “ដោយមានការឆ្ងល់ពីពូមីង បងប្អូន ទាំងអស់គ្នា កូនប្រុសស្រី របស់ខ្ញុំ បានទៅដល់ផ្ទះ ជាមួយម្តាយគេវិញ តាំងពិម្សិលមិញរួចហើយ។ ខ្ញុំបាទសូមទោស និងទទួលស្គាល់កំហុសគ្រប់យ៉ាង ជារបស់ខ្ញុំ”៕

Related posts

Leave a Comment