អត់ចាំយូរទេ ទីបំផុត លោក សុវណ្ណ រិទ្ធី ដាច់ចិត្តទំលាយរឿងនេះចេញមកហើយ ស្តាប់ហើយ អាណិតខ្លោចចិត្ត ដោយសួរប៉ុន្មានសំនួរ ទៅកាន់ភរិយា យ៉ាងចាក់ដោតថា…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា មួយរយៈចុងក្រោយនេះ មហាជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ភរិយា លោក សុវណ្ណ រិទ្ធី បង្ហោះសារជាច្រើនលើក ច្រើនសារ ពាក់ព័ន្ធជាមួយស្វាមីរបស់ខ្លួន គឺលោក សុវណ្ណ រិទ្ធី។

ដោយសារតែទ្រាំលែងបាន កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក សុវណ្ណ រិទ្ធី បានសម្រេចចិត្ត Live វីដេអូមួយ ដោយទំលាយនូវអារម្មណ៍ពិត ប្រាប់ទៅភរិយាច្បាស់ៗថា លោកមិនមានទំនាក់ទំនងនារីណាម្នាក់ ដូចភរិយាខ្លួនចោទប្រកាន់នោះឡើយ។

លុះមកដល់ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញ នេះ គេឃើញ លោក សុវណ្ណ រិទ្ធី បានយករបស់ របរ មួយចំនួន សម្រាប់កូនស្រី ទំាងពីរ របស់លោក ពោរពេញដោយក្តីអាណិត និងស្រឡាញ់ មើលហើយស្ទើរស្រក់ទឹកភ្នែកតាម។

ស្រាប់តែមកដល់យប់ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ ម្សិលម៉ិញនេះ ភរិយា លោក សុវណ្ណ រិទ្ធី ចេញមុខ Live ទៀតហើយ ដោយសារតែឆ្អែតចិត្ត ចំពោះស្វាមីរបស់ខ្លួន ដែលមិនព្រមមកផ្ទះជួបជុំជាមួយប្រពន្ធកូន និងរឿងជាច្រើនទៀត ហើយបាននិយាយច្បាស់ៗថា រូបគាត់ នឹងមិនយកលោក សុវណ្ណ រិទ្ធី ជាដាច់ខាត ។

ដោយមិនចាំយូរឡើយ ខណៈ ភរិយា កំពុងតែឡាយ ស្រាប់តែលោក សុវណ្ណ រិទ្ធី បានចូល comment ទំលាយរឿងជាច្រើន ដែលមានអ្នកខ្លះមិនធ្លាប់បានដឹង ដោយសួរ និងបញ្ជាក់បែបនេះថា ៖

– ដំណោះស្រាយ ហៅខ្ញុំទៅអោយក្រុមគ្រួសារអ្នកជេខ្ញុំគ្រប់ពេលមែន?

– អូនមកមើលមែន តែមកអោយបងផ្តិតមេដៃលែងលះ ផ្តិតមេដៃលក់ឡាន លក់សម្ភារហ្នឹងមែនអូន?

– ខ្ញុំជាប់ពន្ឋធានាគារ ឃើញតែចង់លែងលះខ្ញុំ មករឹបអូសយកសម្ភារខ្ញុំ ប្រាប់គេផង ! នេះឬជាភរិយាល្អ?

– ហៅខ្ញុំទៅដោះស្រាយនៅផ្ទះ តែគ្រប់ពេលខ្ញុំទៅ បងស្រីគាត់ជេរដៀលខ្ញុំ ផ្អើលភូមិ ដោះស្រាយរបៀបម៉េច?

– អូនក៏សប្បាយចិត្ត ព្រោះបានបំផ្លាញ់កិត្តិយសប្តីតាមហ្វេសប៊ុករួចហើយ ។

– ពេលខ្ញុំនៅក្នុងពន្ឋធាគារអ្នកធ្វើអីខ្លះដាក់ក្រុមគ្រួសារខ្ញុំប្រាប់គេផងប្រពន្ឋសំលាញ់ កុំអោយបងនិយាយអី!

– ប្រពន្ឋល្អឆាតមកអោយប្តីលក់ឡាន ប្តីប្រាប់ថាលក់មិនទាន់បាន មកអង្គុយឡាយហ្វេសប៊ុកបែបនេះមែន?

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើល comment របស់ លោក សុវណ្ណ រិទ្ធី និងការ Live របស់ ភរិយា លោក កាលពីយប់ម៉ិញ ទំាងអស់គ្នា ៖

Related posts

Leave a Comment