ទិដ្ឋភាព សួស វីសា ចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ ឃើញមុខ អាយដលហើយ រំភើបតាម…(មានវីដេអូ)

មហានជាច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពី ២២ ខែមីនា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាចម្រៀងស្រីម្នាក់ទៀតហើយ គឺ សួស វីសា មានវិជ្ជមាន កូវីដ-១៩ ​បន្ទាប់ពីធ្វើតេស្តជាលើកទី៣ រួចមក ធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់។

មកដល់ថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ សួស វីសា ចេញមុខរៀបរាប់ពីអាការរបស់ខ្លួនហើយ ដោយប្រាប់ច្បាស់ៗថា ៖ “អាការខ្ញុំដំបូងរាងស្អា ក បន្ទាប់មកបំពង់កខ្ញុំរាងឈឺ ហើយខ្ញុំកម្រឈឺបំពង់ក អ៊ីចឹងណាស់ សឹងតែលេបទឹកមាត់អត់ចូល ហើយប្រែសម្លេង និយាយអត់ចង់ចេញ ក្រោយមកចាប់ផ្តើមក្អក ហៀរសំបោរ ហើយបាត់ក្លិន មិនបានធុំក្លិនអ្វីទំាងអស់…”។

លុះមកដល់ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ នេះ សួស វីសា បានជាសះស្បើយពីជំងឺនេះហើយ។ ក្នុងនោះ គេក៏បានឃើញ ស្វាមី សួស វីសា ក៏បានមកទទួលភរិយាចេញពីមន្ទីរពេទ្យផងដែរ។

ថមមី បានបញ្ជាក់ថា “សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានបារម្ភពីក្រុមគ្រួសារខ្ញុំ ឥឡូវនេះ ខ្ញុំបានមកយកភរិយាខ្ញុំដែលគាត់បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ តែយកគាត់ទៅដល់ផ្ទះត្រូវតែធ្វើចត្តាឡីស័ក បន្ត១៤ថ្ងៃទៀត ដើម្បីធានាសុវត្ថិភាព ១០០ភាគរយ។

សូមអរគុណ ថ្នាក់ដឹកនាំសម្តេចពុក សម្តេចម៉ែ និងថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលទាំងអស់ ក្រុមគ្រូពេទ្យទាំងអស់ និងបងប្អូនទាំងអស់គ្នាផងដែរ ខ្ញ៉ំរៀបរាប់មិនអស់ទេពេលនេះដឹងត្រឹមថាខ្ញ៉ំរំភើបណាស់សប្បាយចិត្តឃើញប្រពន្ធបានជា បានទៅផ្ទះវិញ”។

ខណៈកំពុងនៅលើឡាន វីសា បានប្រាប់បន្ថែមថា “ខ្ញុំកំពុងនៅតាមផ្លូវទៅផ្ទះ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment