ដូចបានសន្យា ទីបំផុត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា បានយកថវិការ ដ៏ច្រើនសន្ធឹក របស់ខ្លួន មកបរិច្ចាគហើយ សរុបទំាងអស់ គឺរហូតដល់ទៅ…, ច្រើនណាស់ (មានរូបភាពច្រើន)

គ្រប់គ្នា ភាគច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសឧបត្ថម្ភ ទៀតហើយ ដោយលើកនេះច្រើនជាងមុនទៀត ដោយបញ្ជាក់ថា

“ខ្ញុំបាទ និងក្រុមគ្រួសារ សូមជួយតាមរយ:សម្ដេចតេជោ ដើម្បីទិញមន្ទីរពេទ្យ នគរទេព មកព្យាបាលបងប្អូនកើតជំងឺកូវីត19 ចំនួន 3.5 បីលានប្រាំសែនដុល្លារ។ ខ្ញុំមិនអាចរស់នៅតែឯង ខ្ញុំកើតនៅកម្ពុជាស្លា​ប់​នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ នេះជាពេលយើងត្រូវសាមគ្គីគ្នា។”។

មកដល់ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ គេប្រទះឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួនទៀតហើយ ជូនកាកបាទក្រហមកម្ពុជា នូវទឹកប្រាក់១.៤លាន (មួយលាន បួនសែនដុល្លារ) ហើយក៏បានឧទ្ទិសផលបុណ្យនេះ ជូនអ្នកម្ដាយរបស់លោក ដែលបានចែកឋានទៅ ផងដែរ។

ដូចបានសន្យា នៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ អ្នកឧកញ៉ា បានយកថវិកាដ៏ច្រើនសន្ធឹកនេះមកដល់ហើយ ថែមទំាងភ្ជាប់សារដ៏មានន័យមួយថា ​៖

“ថវិការ(4.9M$) បួនលាន ប្រាំបួនសែន ដុល្លារនេះ ខ្ញុំ និងភរិយា បានបរិច្ចាគជូន កាកបាទក្រហមកម្ពុជា និងជួយថវិការ ដើម្បីទិញមន្ទីរពេទ្យនគរាជ

សូមអភ័យទោស បងប្អូនម្ដងទៀត សំរាប់ការថតរូបនេះ ព្រោះខ្ញុំចង់មានរូបភាពអនុស្សាវរីយ៍ ចងចាំជាសារធាណៈនៃជីវិតរបស់ខ្ញុំ ជាមួយនឹងភរិយា។ ព្រោះជីវិតខ្ញុំ និងគ្រួសារខ្ញុំ មានក្ដីរំភើប នឹកការបរិច្ចាគនេះ។

ភរិយាខ្ញុំ មិនដែលទុកលុយ និងទ្រព្យសម្បត្តិជាធំនោះទេ សំខាន់ស្រលាញ់ប្ដី ចំណែកគាត់វិញរបៀបចាយលុយគាត់ នៅរក្សារដូចកាលមុនដដែល ជិះកង់បីទៅផ្សារ ជិះតុកៗជាដើម ពេលខ្លះខ្ញុំរអ៊ូ ទើបជិះឡាន ខោអាវថ្លៃមិនហ៊ានទិញទេ ទាល់តែខ្ញុំទិញអោយ គាត់ថាមិនចង់ ទំលាប់ខ្លួនទេ បើពេលយើងអត់ ក៏យើងរស់បាន ហើយពូកែលើកទឹកចិត្តប្ដី ទោះកាល:ទេស:ណាក៏ដោយ ។”៕

Related posts

Leave a Comment