ក្តីសុខ ! កំពុងតែ Sad ខំហៅប្តីមកកំ​ដ​រ មានអី ប្តី ស្រ​វឹ​ងមុនបាត់, ទាន់ឱកាសល្អ ស្រាប់តែ តូតា សួរមួយម៉ាត់យ៉ាងខ្លី ថា…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា តារាសម្តែង ម៉ាក សែនសូនីតា ហៅ តូតា បានចូលរោងការ តាមប្រពៃណីខ្មែរ កាលពី ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅ ដោយមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស មិត្តរួមសិល្បៈ និងសាច់ញាតិទាំងសងខាង យ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ ស្រស់ស្រាយ គ្រប់ៗគ្នា នៅក្នុងថ្ងៃដ៏ពិសេសនេះ ។

ក្រោយរៀបការ តារាសម្តែងស្រីរូបស្រស់នេះ ក៏បានសម្រាលកូនប្រុសម្នាក់ ដោយជោគជ័យ ទំាងម្តាយ និងកូនមានសុខភាពល្អ ធម្មតា ហើយកូនប្រុស រូបនេះ មានឈ្មោះ ប៉ុល បូនីតតូ ដែលបានកើតនៅ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ។

បច្ចុប្បន្ន តូតា និងស្វាមី កំពុងសាងសុភមង្គល ជាមួយកូនប្រុសសំណព្វចិត្ត មើលទៅពិតជាមានក្តីសុខខ្លាំងណាស់ តាមរយៈការមើលឃើញ តារាសម្តែងរូបនេះ បានបង្ហោះរូបភាពជាញឹកញាប់ ក្នុងហ្វេសប៊ុករបស់ខ្លួន។

ទោះបីមានកូនមួយហើយក៏ដោយ តែ សូនីតា មិនដែលភ្លេចឡើយក្នុងការផ្តល់ពេលវេលាដ៏ស្និតស្នាល ជាមួយស្វាមី ជាទីគោរព និងស្រឡាញ់របស់ខ្លួនដដែល មកដល់ពេលនេះ។

ជាក់ស្តែង នាថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ នេះ តូតា បានបង្ហោះវីដេអូមួយ ហើយភ្ជាប់សារខ្លីថា “យប់មិញ Mo​m​m​y ​s​a​d ខំ​ហៅប្តី​ម​ក​កំ​ដ​​រ បែ​រជា​អ្ន​ក​កំដ​រ ស្រ​វឹ​ងមុ​នវិញ ទា​ន់ឱ​កា​សល្អ…ក៏​តេស្តចិ​ត្តប្តីលេ​ង ព្រោះ​តែ​ងឮគេ​ថា អ្ន​ករៀ​ងស្រ​វឹងស្រឺ​ងៗ គឺភាគ​ច្រើ​ន និ​យា​យកា​រពិ​តចេ​ញម​កទាំ​ងអ​ស់…. ហុឹស…ពូនីត…!!! តែ​ប៉ុណ្ណឹ​ងនេះ អូ​នត្រូ​វដា​ក់ G​PS ជា​ប់ខ្លួ​នបងឯង គ្រប់កន្លែងហើយ ទើបបាន…”។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាវីដេអូនេះ ធ្វើឲ្យគ្រប់គ្នាសើចចុកពោះត្រង់កន្លែងណាខ្លះ សូមទស្សនាទំាងអស់គ្នា ៖

Related posts

Leave a Comment