មើលហើយ រំភើបតាម ! មកដល់ផ្ទះភ្លាម តារាចម្រៀង សួស វីសា រំភើបស្ទើរហោះ ព្រោះទីតាំងផ្ទះរបស់ខ្លួន គឺត្រូវ…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ២២ ខែមីនា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាចម្រៀងស្រីម្នាក់ទៀតហើយ គឺ សួស វីសា មានវិជ្ជមាន កូវីដ-១៩ ​បន្ទាប់ពីធ្វើតេស្តជាលើកទី៣ រួចមក ធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់។

ទីបំផុតអ្វីៗបានល្អវិញហើយ គឺ នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ នេះ សួស វីសា បានជាសះស្បើយពីជំងឺកូវីដ-១៩ នេះហើយ។ ក្នុងនោះ គេក៏បានឃើញ ស្វាមី សួស វីសា ក៏បានមកទទួលភរិយាចេញពីមន្ទីរពេទ្យផងដែរ។

ថមមី បានទៅទទួលភរិយា នៅមន្ទីរពេទ្យ ហើយបានបញ្ជាក់បន្ថែម ថា “សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានបារម្ភពីក្រុមគ្រួសារខ្ញុំ ឥឡូវនេះ ខ្ញុំបានមកយកភរិយាខ្ញុំដែលគាត់បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ តែយកគាត់ទៅដល់ផ្ទះត្រូវតែធ្វើចត្តាឡីស័ក បន្ត១៤ថ្ងៃទៀត ដើម្បីធានាសុវត្ថិភាព ១០០ភាគរយ។

សូមអរគុណ ថ្នាក់ដឹកនាំសម្តេចពុក សម្តេចម៉ែ និងថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលទាំងអស់ ក្រុមគ្រូពេទ្យទាំងអស់ និងបងប្អូនទាំងអស់គ្នាផងដែរ ខ្ញ៉ំរៀបរាប់មិនអស់ទេពេលនេះដឹងត្រឹមថាខ្ញ៉ំរំភើបណាស់សប្បាយចិត្តឃើញប្រពន្ធបានជា បានទៅផ្ទះវិញ”។

មកដល់ផ្ទះភ្លាម សួស វីសា រំភើបស្ទើរហោះ ក្រោយឃើញទិដ្ឋភាពបែបនេះ រួចនិយាយថា “ទីបំផុតថ្ងៃនេះខ្សែដែលបានហ៊ុមពទ្ធ័ផ្ទះរបស់ខ្ញុំអស់រយៈពេល17ថ្ងៃក៏ត្រូវបានដោះចេញ ក្រុមគ្រួសារខ្ញុំក៏មានសេរីភាព ខ្ញុំក៏បានជាសះស្បេីយពីជំងឺCOVID-19 បានត្រឡប់មកផ្ទះវិញ។

នាងខ្ញុំសូមគោពថ្លែងអំណរគុណដល់លោកពូ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌ័ឫស្សីកែវ នឹងលោកស្រី សួស សូលីដា អភិបាលខណ្ឌ័រង និងមន្រ្តីពាក់ពន្ធ័ដែលបានចុះមកសួរសុខទុក្ខក្មួយនឹងក្រុមគ្រួសារ ថ្ងៃនេះខ្ញុំពិតជារីករាយណាស់ “។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖

Related posts

Leave a Comment