ទីបំផុត មានគេទំលាយប្រវត្តិ សន្តិសុខ នេះហើយ អានរួច អាណិតខ្លោចចិត្ត ដោយប្រាប់ថា “គាត់គឺជាកូនកំព្រាឪពុក រស់នៅជាមួយម្តាយជាស្ត្រីម៉េម៉ាយ និងមានបងប្រុស ជាមនុស្សវិកលចរិក, គាត់បានបញ្ចប់បរិញ្ញាប័ត្រផ្នែក…”

ម៉ោងប្រហែលជិត ៦ ល្ងាច នាថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “កុលាប ក្រហម” បានចេញមុខទំលាយប្រវត្តិដ៏កម្សត់មួយចំនួនទាក់ទងសន្តិសុខ ធ្វើការ នៅធនាគារ ABA ដែលទើបជួ​បហេតុការណ៍​អា​ក្រក់ កាលពីយប់ម្សិលម៉ិញនេះ។

ហ្វេសប៊ុកខាងលើ បានបញ្ជាក់ច្បាស់ៗថា “តើគួរតែដោះលែងគាត់អោយមានសេរីភាពដែរឬទេ? ទាំងនេះជាប្រវត្តិរូបសង្ខេបរបស់គាត់ ៖
គាត់ឈ្មោះ ហឿន ពិរៈ អាយុប្រហែលជាងសាមសិប គាត់នៅលីវ ។ មិត្តភក្តិ និយាយថា គាត់ជាមនុស្សស្លូតបូត សុភាពរាបសារ មិនសូវនិយាយស្តី ស្រគត់ស្រគំគាត់ គាត់ គឺជាកូនកំព្រាឪពុក រស់នៅជាមួយម្តាយ ជាស្ត្រីម៉េម៉ាយ និងមានបងប្រុសជាមនុស្សវិកលចរិក ហើយគាត់ជាបង្គោលគ្រួសារ ។

គាត់គឺជាសិស្សពូកែ ផ្នែកភាសាបារាំង និង បញ្ចប់ថ្នាក់ អនុបណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ គាត់បានក្លាយជាអ្នកបកប្រែ អោយស្ថានទូតបារាំង ដ៏ឆ្នើម ពិសេសពាក់ព័ន្ធការងារទូត ការងារស៊ើបអង្កេត ទាក់ទងជនជាតិ និងភាសាបារាំង។

និងក្រោយមកបានក្លាយទៅជាអ្នក បកប្រែអោយអគ្គស្នងការស្នងការនគរបាល ដោយមើលឃើញពីសមត្ថភាពពិតៗ របស់គាត់ ។ ថ្នាក់លើបានបញ្ជូនគាត់ទៅហ្វឹកហ្វឺន ក្លាយជានគរបាលដែលមានក្របខណ្ឌពេញសិទ្ធ ។

ដោយសារបញ្ហាកូវិត ទើបធ្វើអោយគាត់មិនសូវសំបូរការងារផ្នែកបកប្រែ ។ កត្តាជីវភាព បានជំរុញអោយគាត់ គាត់បា​នបា​ត់ប​ង់ ការងារជាអ្នកបកប្រែភាសាបារាំង ហើយងាកមកធ្វើសន្តិសុខ ការពារអោយធនាគា ABA រហូតកើតរឿងអា​ក្រ​ក់មួយនេះ ចំពោះរូបគាត់ កាលពីយប់មិញកន្លងទៅនេះ ។

(នេះបើតាមការរៀបរាប់របស់មិត្តដែលជា ហ្គាយបកប្រែដូចគ្នា ខុសត្រូវ លើសលស់ សូមមេត្តាអភ័យទោស ) សង្ឃឹមថា គាត់អាចរួចពីការចោទប្រកាន់របស់ពីព្រះរាជអាជ្ញារផងចុះ មនុស្សទេវតាតាមថែររក្សា”៕

Related posts

Leave a Comment