មានសង្ឃឹមហើយ​ ! ឃើញអាណិតពេក មេធាវីចិត្តធម៌ម្នាក់ ប្រកាសធ្វើរឿងមួយនេះ ជូន សន្តិសុខ យាមនៅ ធនាគារ ABA ហើយ ដោយបញ្ជាក់ច្បាស់ៗថា…

មហាជនមិនតិចនាក់ទេ ពិតជាបានជ្រាបច្បាស់ហើយថា កាលពីយប់ ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ រឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងមួយបានកើតឡើង ដោយ សន្ដិសុខយាម ធនាគារ ABA ក្រោមស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បាន​​ដ​ក​កំា​ភ្លើ​ងបា​​​ញ់ ជ​​​ន​​​បែ​​កថ្នាំម្នា​ក់ បណ្តា​លឲ្យស្លា​ប់នៅហ្នឹងកន្លែង ដើម្បីការពារខ្លួនពីការចា​ក់ប្រ​ហា​រនោះ។

រីឯម្សិលម៉ិញនេះ ហ្វេសប៊ុកឈ្មោះ “ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ” បានបង្ហោះវីដេអូ និងរូបភាពមួយសន្លឹករបស់ សន្តិសុខរូបនេះ រួចភ្ជាប់សារខ្លីមួយថា “ដំណឹងល្អ បងសន្តិសុខ ដែលប្រើសិទ្ធ ការពារខ្លួន បានទទួលដំណឹងល្អ សូមអរគុណចំណាត់ការ ថ្នាក់ដឹកនាំ !!!”។

មិនចាំយូរឡើយ ដោយក្តីអាណិត ស្រាប់តែ គេឃើញ មេធាវី ចិត្តធម៌ម្នាក់ ឈ្មោះ ឌី បូរីម៉ា បានចូល comment ផុសខាងលើ ថា “ខ្ញុំ មេធាវី ឌី បូរីម៉ា សូមផ្តាំផ្ញើ តាមរយៈ នាយក TNB TV ផង បើគាត់គ្មាន មេធាវីការពារទេ ខ្ញុំនឹងស្ម័គ្រចិត្ត ជួយគាត់ មិនយកកម្រៃសេវា ដើម្បីស្វែងរកសិទ្ធិ និងយុត្តិធម៌ តាមនឺតិវិធីច្បាប់ជូនគាត់ ។ ពិសេសសូមផ្តាំ ទៅគាត់កុំអោយបាក់ទឹកចិត្ត សូមថែរក្សាសុខភាពអោយល្អ ទេវតាមានភ្នែក , អរគុណច្រើន ។”៕

Related posts

Leave a Comment