មនុស្សល្អ មានគេចាំជួយច្រើនណាស់ ! សន្តិសុខកម្សត់ ភឿន ភិរៈ ត្រូវបានបញ្ជូនខ្លួន ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកនេះហើយ, លោក ផែង វណ្ណៈ បានប្រាប់រឿងមួយ ថា…

មហាជនមិនតិចនាក់ទេ ពិតជាបានជ្រាបច្បាស់ហើយថា កាលពីយប់ ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ រឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងមួយបានកើតឡើង

ដោយ មន្ដ្រីនគរបាល ដែលយាមនៅ ធនាគារ ABA ក្រោមស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បាន​​ដ​ក​កំា​ភ្លើ​ងបា​​​ញ់ ជ​​​ន​​​បែ​​កថ្នាំម្នា​ក់ បណ្តា​លឲ្យស្លា​ប់នៅហ្នឹងកន្លែង ដើម្បីការពារខ្លួនពីការចា​ក់ប្រ​ហា​រនោះ។

មន្ដ្រីនគរបាល ដែលយាមនៅ ធនាគារ ABA នេះ ត្រូវបានគេស្គាល់ មានឈ្មោះថា ភឿន ភិរៈ អាយុប្រហែលជាង ៣០ឆ្នាំ ហើយត្រូវបាន កំលាំងនគបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌសែនសុខ បញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ នេះ ហើយ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ នេះ លោក ផែង វណ្ណៈ បានបញ្ជាក់បន្ថែមថា “អញសប្បាយចិត្តណាស់​ពេលទទួលដំណឹងថា​ ពួកម៉ាក​ឯងចង់ធ្វេីជា មេធាវី ការពារជូន​ប្អូន​ប្រុស ​មន្រ្តី​នគរបាល​យាមធនាគារ​ ABA ដោយមិនគិតសេវ៉ា​ ។

ព្រឹក​នេះ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​បញ្ជូន​ប្អូន​ប្រុស ​មកកាន់​អយ្យការអមសាលាដំបូង​រាជធានី​ភ្នំពេញ​ហេីយ​ ។ សូមរង់ចាំ​ដំណឹង​ល្អនៅថ្ងៃនេះ​ ។”។

លោក មេធាវី រូបនេះ ក៏បានបញ្ជាក់កាលពីម្សិលម៉ិញនេះដែរថា “ខ្ញុំ មេធាវី ឌី បូរីម៉ា សូមផ្តាំផ្ញើ តាមរយៈ នាយក TNB TV ផង បើគាត់គ្មាន មេធាវីការពារទេ ខ្ញុំនឹងស្ម័គ្រចិត្ត ជួយគាត់ មិនយកកម្រៃសេវា ដើម្បីស្វែងរកសិទ្ធិ និងយុត្តិធម៌ តាមនឺតិវិធីច្បាប់ជូនគាត់ ។ ពិសេសសូមផ្តាំ ទៅគាត់កុំអោយបាក់ទឹកចិត្ត សូមថែរក្សាសុខភាពអោយល្អ ទេវតាមានភ្នែក , អរគុណច្រើន ។”៕

Related posts

Leave a Comment