ឃើញហើយ ឡើងរំភើបតាម ! ដូចបានសន្យា ទីបំផុត មេធាវី ឌី បូរីម៉ា បានជួប សន្តិសុខ ដ៏គួរឲ្យអាណិតនេះហើយ ថែមទំាងបាន..

មហាជនមិនតិចនាក់ទេ ពិតជាបានជ្រាបច្បាស់ហើយថា កាលពីយប់ ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ រឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងមួយបានកើតឡើង

ដោយ មន្ដ្រីនគរបាល ដែលយាមនៅ ធនាគារ ABA ក្រោមស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បាន​​ដ​ក​កំា​ភ្លើ​ងបា​​​ញ់ ជ​​​ន​​​បែ​​កថ្នាំម្នា​ក់ បណ្តា​លឲ្យស្លា​ប់នៅហ្នឹងកន្លែង ដើម្បីការពារខ្លួនពីការចា​ក់ប្រ​ហា​រនោះ។

មន្ដ្រីនគរបាល ដែលយាមនៅ ធនាគារ ABA នេះ ត្រូវបានគេស្គាល់ មានឈ្មោះថា ភឿង ភិរៈ អាយុប្រហែលជាង ៣០ឆ្នាំ ហើយត្រូវបាន កំលាំងនគបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌសែនសុខ បញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ នេះ ហើយ។

ដូចដែលបានសន្យាកាលពីម្សិលម៉ិញនេះ  នៅមុននេះបន្តិច  នាថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ មេធាវីឈ្មោះ ឌី បូរីម៉ា បានមកជួប មន្ដ្រីនគរបាល ដែលយាមនៅ ធនាគារ ABA ហើយ។

ហ្វេសប៊ុកឈ្មោះ ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ បានបញ្ជាក់បន្ថែមថា “លោកមេធាវី ឌី បូរីម៉ា បានជួបបងប្រុស សន្តិសុខហើយ មានអីជូនពរគាត់ទេ បងប្អូន ?

តើជោគវាសនា ប៉ូលិ​​សដែលបា​​ញ់ ជ​នម្នា​ក់ស្លា​ប់ នៅក្រោមស្ពាន អាកាសផ្សារដីហុយ ដើម្បីការពារខ្លួន រួ​ចផុ​ត​​ពីការចា​ក់​​ស​​ម្លា​​​ប់ ពីជ​​នដែលមានកាំ​​បិ​​ត ដេ​​ញ​​ចា​ក់​ នោះទៅជាយ៉ាងណានៅព្រឹកនេះ ក្រោយឡើងតុលាការ ?

សូមបញ្ជាក់ថា ទន្ទឹមនឹងការនាំខ្លួនទៅតុលាការនាព្រឹកនេះ ក៏មានវត្តមានមេធាវី ស្ម័គ្រចិត្តម្នាក់​ ដែលគេស្គាល់ឈ្មោះថា លោក ឌី បូរីម៉ា ចូលរួមការពារបងប្រុសសន្តិសុខ តាមផ្លូវច្បាប់ ដោយមិនទទួលប្រាក់នោះផងដែរ។”៕

Related posts

Leave a Comment