សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីយប់ នាថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ រឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងមួយបានកើតឡើង
ដោយ មន្ដ្រីនគរបាល ដែលយាមនៅ ធនាគារ ABA ក្រោមស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បានដកកំាភ្លើងបាញ់ ជនបែកថ្នាំម្នាក់ បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែង ដើម្បីការពារខ្លួនពីការចាក់ប្រហារនោះ។
មន្ដ្រីនគរបាល ដែលយាមនៅ ធនាគារ ABA នេះ ត្រូវបានគេស្គាល់ មានឈ្មោះថា ភឿង ភិរៈ អាយុប្រហែលជាង ៣០ឆ្នាំ ហើយត្រូវបាន កំលាំងនគបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌសែនសុខ បញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ នេះ ហើយ។
ឃើញអាណិតពេក នាថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ មេធាវីឈ្មោះ ឌី បូរីម៉ា បានមកជួប មន្ដ្រីនគរបាល ដែលយាមនៅ ធនាគារ ABA ហើយ ដើម្បីចូលរួម ការពារ បងប្រុស សន្តិសុខ តាមផ្លូវច្បាប់ ដោយមិនទទួលប្រាក់នោះផងដែរ។
នៅមុននេះបន្តិច នាថ្ងៃដដែលនេះ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសថា “សំណាងហើយ ដែលករណីនេះបានកើតឡើង ហើយមានវីដេអូជាអំនះអំណាងបញ្ជាក់ថា បងប្រុសសន្តិសុខ ដែលយាមនៅមុខធនាគារABA បានព្យាយាមការពារខ្លួនពីការប៉ុនប៉ង ធ្វើបាបមកលើខ្លួន ពីក្មេង ទំនើង។
ហើយខ្ញុំក៏សូមចូលរួមលើកទឹកចិត្តដល់គ្រួសារបងសន្តិសុខ សូមជួយជាថវិកា ក្នុងពេលដ៏លំបាកនេះចំនួន 4លានរៀល និងសំភារមួយចំនួនសំរាប់គ្រួសារ បងសន្តិសុខ ដែលជាបន្ទុកនៅឯផ្ទះផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ក៏សូមអរគុណ និងលើកចិត្ត ខ្លាំងបំផុត ដល់បងមេធាវី ចិត្តធម៌ ដែលបានខិតខំ លើកិច្ចការមនុស្សធម៌នេះផងដែរ ចំពោះករណីបងប្រុសសន្តិសុខរូបនេះ។”៕