ទីបំផុត ឱក សុគន្ធកញ្ញា និងស្វាមី បានចាក់វ៉ាក់សាំង រួចហើយ ថែមទំាងពោលពាក្យ មួយឃ្លា បែបនេះ ថា…(មានរូបភាពជាច្រើន)

កាលពី ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២១ នេះ តារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះសារមួយប្រាប់ថា “សួស្ដី បងប្អូនទាំងអស់គ្នា ក្នុងរយៈពេលកំពុងរក្សាកម្លាត ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក តាមដានពីអាការ ក៏មានមិត្តភក្តិ បងប្អូន អ្នកគាំទ្រជាច្រើន ចង់ដឹងពីសុខទុក្ខ របស់នាងខ្ញុំ និងក្រុមគ្រួសារ ។

ដូច្នេះហើយ នាងខ្ញុំ សូមជូនដំណឹងថា សុខភាពរបស់នាងខ្ញុំ និងក្រុមគ្រួសារ មិនមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ គឺនៅតែមានសុខភាពល្អ ធម្មតា ពួកយើងនៅតែរង់ចាំកាធ្វើតេស្ត ជាលើកទីពីរម្ដងទៀត ដើម្បីឲ្យច្បាស់ យ៉ាងណាក៏សូមអរគុណចំពោះការស្រឡាញ់ ព្រួយបារម្ភ អំពីអ្នកគ្រប់គ្នា ជូនពរបងប្អូន មានសំណាងល្អ ជោគជ័យ ឈ្នះជំងឺដ៏កាចសា​ហា​វនេះ”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ ឱក សុគន្ធកញ្ញា និងស្វាមី បានចាក់វ៉ាក់សាំង លើកទី១ រួចហើយ ហើយប្រាប់យ៉ាងខ្លី បែ​បនេះថា ៖

“ថ្ងៃនេះនាងខ្ញុំ និងស្វាមី រួចរាល់ចំពោះការចាក់វ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ COVID-19 VACCINATION ( Sinovac ) លើកទីមួយ នៅទីស្ដីការក្រសួងព័ត៌មាន អរគុណលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ស្អាតៗ និងក្រុមការងារក្រសួង ទាំងអស់គ្នា ចំពោះការយក់ចិត្តទុកដាក់ និង ការស្រឡាញ់ ទោះហត់យ៉ាងណា ក៏នៅតែរួសរាយរាក់ទាក់ គួរឲ្យគោរព”៕

Related posts

Leave a Comment