ក្រោយឃើញ សន្តិសុខរូបនេះ មានសេរីភាពឡើងវិញ, អត់ចាំយូរឡើយ ធ្វើឲ្យ លោកជំទាវ ហ៊ុន ស៊ីណាត ទំលាយពាក្យ មួយឃ្លា ថា…

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីយប់ នាថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ រឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងមួយបានកើតឡើង

ដោយ មន្ដ្រីនគរបាល ដែលយាមនៅ ធនាគារ ABA ក្រោមស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បាន​​ដ​ក​កំា​ភ្លើ​ងបា​​​ញ់ ជ​​​ន​​​បែ​​កថ្នាំម្នា​ក់ បណ្តា​លឲ្យស្លា​ប់នៅហ្នឹងកន្លែង ដើម្បីការពារខ្លួនពីការចា​ក់ប្រ​ហា​រនោះ។

មន្ដ្រីនគរបាល ដែលយាមនៅ ធនាគារ ABA នេះ ត្រូវបានគេស្គាល់ មានឈ្មោះថា ភឿង ភិរៈ អាយុប្រហែលជាង ៣០ឆ្នាំ ហើយត្រូវបាន កំលាំងនគបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌសែនសុខ បញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ នេះ ហើយ។

ឃើញអាណិតពេក នាថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ មេធាវីឈ្មោះ ឌី បូរីម៉ា បានមកជួប មន្ដ្រីនគរបាល ដែលយាមនៅ ធនាគារ ABA ហើយ ដើម្បីចូលរួម ការពារ បងប្រុស សន្តិសុខ តាមផ្លូវច្បាប់ ដោយមិនទទួលប្រាក់នោះផងដែរ។

ទីបំផុត អ្វី ដែលគ្រប់គ្នាចង់ដឹង ចេញលទ្ធផលហើយ គឺ នៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ BTV Cambodia  បានប្រាប់ឲ្យដឹងថា “សន្តិសុខ ធនាគារ ABA នៅផ្លូវសហព័ន្ធរុស្ស៊ី ដែល​បា​​ញ់បុ​រ​សម្នា​ក់ស្លា​ប់ ត្រូវព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែង”។

ក្រោយឃើញ សេចក្តីប្រកាសព័ត៌មាន នេះភ្លាម ធ្វើឲ្យ លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រី របស់សម្តេចតេជោ ហ៊ុន សែន បានភ្ជាប់មួយឃ្លាថា “ពិតជាមានយុត្តិធម៌ សម្រាប់ក្មួយប្រុសមែន សូមអរគុណសន្ដិភាព”៕

Related posts

Leave a Comment