ញាច់សាច់ ! តួទេវតា ឆ្នាំថ្មី ២០២១ ចេះច្រើនភាសាម៉្លេះ? គឺរហូតដល់ទៅ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកឡើងវិញបន្តិចផងដែរថា នាវេលាម៉ោង ៤ និង ០០ នាទី ទៀបភ្លឺ ឈានចូល ព្រឹកថ្ងៃ ពុធ ៣កើត ខែពិសាខ ព ស ២៥៦៥ ត្រូវនិងថ្ងៃទី ១៤ ខែ មេសា គ ស ២០២១ ទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី ជាបុត្រី ទី ៤ នែកបិលមហាព្រហ្ម បានយាងចុះមកកាន់ជម្ពូទ្វីប ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីមើលថែ បីបាច់ ឃុំគ្រង ប្រជានុរាស្ត្រ ទូទាំង ព្រះរាជាណាចក្រកម្ពុជា អោយបានរួចចាកផុតពី គ្រោះកា​ចច​ង្រៃ កើ​ត មានក្នុងឆ្នាំចាស់ ហើយឆ្នាំថ្មី ជួបតែសិរីសួស្តី សុភមង្គល. វិបុលសុខ មហាប្រសើរ គ្រប់ប្រការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត គ្រប់គ្នា មានការចាប់អារម្មណ៍យ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ ទៅលើសម្រស់ដ៏ស្រស់ស្អាត របស់តួទេវតា ឆ្នាំថ្មីនេះ ដែលមានឈ្មោះ សាន្ត កុសុមៈ ។ ពិសេស កញ្ញា សាន្ត កុសុមៈ គឺជាតារាសម្តែង តួឯក នៅក្នុងរឿង «នគរមាស» ផងដែរ ហើយមានឈ្មោះក្នុងហ្វេសប៊ុក “Kosamak San”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឹតតែភ្ញាក់ផ្អើលខ្លាំងថែមទៀតនោះ ម្សិលម៉ិញនេះ នាថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២១ កញ្ញា សាន្ត កុសុមៈ បានបង្ហាញខ្លួននៅក្នុងកម្មវិធីដ៏ល្បីមួយឈ្មោះ 3fun channel cambodia ហើយបានទំលាយរឿងខ្លះៗ ដែលមានអ្នកគាំទ្រមួយចំនួន ពិតជាចង់ដឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កុសុមៈ មិនត្រឹមតែមានសម្រស់ស្រស់ស្អាត រួសរាយ មានចំណេះដឹងទូទៅច្រើនប៉ុណ្ណោះទេ ថែមទំាងអាចនិយាយ រហូតដល់ទៅ ៥ ភាសាឯណោះ មានដូចជា ភាសាខ្មែរ, អង់គ្លេស, ចិន, កូរ៉េ និង ថៃ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ចាប់ពីនាទី ទី 20:00 តទៅ ៖

Related posts

Leave a Comment