សូមអបអរសាទរ ! ស្រឡាញ់គ្នាអស់រយៈពេល 9 ឆ្នាំ ទីបំផុត ប្អូនប្រុស លោកបង ឌួង ឆាយ ចូលរោងការហើយ ជាលក្ខណៈគ្រួសារ មើលទៅកូនក្រមុំស្អាតណាស់ ពិសេស ខាងប្រុស ពោលពាក្យមួយឃ្លា ដាក់ភរិយា ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២១ គេប្រទះឃើញ ប្អូនប្រុស របស់ លោកបង ឌួង ឆាយ គឺ ឌួង គីមឡុង បានចូលរោងការតាមប្រពៃណីហើយ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ដេត ម៉ារីណា មើលទៅកម្មពិធីតូចក៏ពិតមែន តែពោរពេញដោយស្នាមញញឹម ស្រស់ស្រាយគ្រប់ៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ គេឃើញ ឌួង គីមឡុង បានពោលពាក្យឡើងផ្អែមទៀត ទៅកាន់ភរិយា ថា “ជាដំបូងកូនទាំងពីរ អរគុណដល់ម៉ាក់ប៉ាទាំងសងខាង ជាពិសេសម៉ាក់ទាំងពីរដែលខិតខំរៀបចំពិធីអាពាហ៍ពិពាហ៍ ជាលក្ខណៈគ្រួសារសំរាប់កូន អគុណដែលអោយកូនមានថ្ងៃនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីធំតូចមិនសំខាន់ឡើយ អ្វីដែលសំខាន់គឺ ការធ្វើឡើងដោយបេះដូង ដោយក្តីស្រឡាញ់ កូនទាំងពីរនឹង ចាប់ដៃគ្នាចាប់ពីពេលនេះ រហូតដល់ចាស់កោងខ្នង ថែរក្សាគ្នា ផ្តល់ក្តីស្រឡាញ់អោយគ្នា និងថែរក្សាក្រុមគ្រួសារយើងទាំងមូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណហ៊ា ឆាយ អរគុណនឹងហួត និងជេមួយ ដែលជួយជ្រុំជ្រែងប្អូនទាំងពីររហូតមក ដល់ពេលនេះ ប្អូនគ្មានអ្វីក្រៅពីអរគុណ នូវទឹកចិត្តដ៏ល្អរបស់ បងប្រុស និង បងស្រី ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក៏អរគុណដល់ លោកតា លោកយាយ អ៊ុំ ពូ មីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី និងមិត្តទាំងអស់ ចំពោះការជូនពរ និង កាដូជាច្រើន ខ្ញុំពិតជាអរគុណខ្លាំងណាស់ ហើយក៏សូមទោសផង ដែលមិនបានអញ្ជើញញាតិមិត្តជិតឆ្ងាយមកចូលរួមនៅក្នុងពេលនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាចុងក្រោយ អរគុណភរិយា ដែលថែរក្សាការស្រឡាញ់អស់រយៈពេល 9 ឆ្នាំ រហូតមកដល់ថ្ងៃមង្គលមួយនេះ អរគុណទឹកចិត្តដ៏ល្អ ទោះមិនសូវចេះផ្អែមល្ហែម តែអ្វីដែលធ្វើគឺចេញពីចិត្ត ស្រឡាញ់អូនណាស់”៕

Related posts

Leave a Comment