នៅចាំរឿងចោរគាស់ផ្ទះ លើកទូរដែក មានលុយជាង ៥០ម៉ឺនដុល្លារ នេះទេ? ពេលនេះចាប់ចោរបានហើយ ដោយសារភាព យ៉ាងខ្លី បែបនេះ ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយប្រទះឃើញ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “Makara Mom តំណាងចែកចាយធំ DW ”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាន Live វីដេអូ ទំាងទឹកភ្នែក ហូរសស្រាក់ ខណៈជាប់ធ្វើចត្តាឡីស័កទាំងគ្រួសារ 14ថ្ងៃ ឥឡូវចោរគាស់ផ្ទះ យកលុយ និងរបស់សំខាន់ៗជាច្រើន អស់រលីង ទាំងទូរដែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងស្រី រៀបរាប់ថា “ឥឡូវចោរគាស់ផ្ទះខ្ញុំ លើកទូរដែក លុយជាង ៥០ម៉ឺនដុល្លារ ប្លង់ផ្ទះ ប្លង់ដី ខ្ញុំទំាងអស់, លុយដុល្លារ គ្រឿងពេជ្រ អស់រលីងហើយ ប្លង់ដី ដីខ្ញុំ៥កន្លែង ប្លង់ផ្ទះខ្ញុំ៣កន្លែង វាយកទៅទាំងអស់ វាលើកទំាងទូរដែកទៅ, ខ្សែកពេជ្រកូន ចិញ្ចៀនពេជ្រខ្ញុំ លុយម៉ែខ្ញុំផ្ញើ ២ម៉ឺន វាយកទំាងអស់…”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១ ម្ចាស់ហ្វេសប៊ុកខាងលើបានប្រាប់ថា “ចា​ប់បានចោ​រ តែរកភស្តុតា​ង​​បានតែម៉ូតូនិងមាសបន្តិច ចុះទូរដែក បែរជារកមិនឃើញ គិតម៉េច ម៉ោង7 ឡាយនិយាយពីលុយ ក្នុងទូរដែក បូកគ្រឿងពេជ្រ សរុបលុយច្រើន គិតម៉េច”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់ហ្វេសប៊ុកដដែលបានបន្ថែមថា “ចំលើយសារភា​ពចោ​រ ឆ្លើយសុទ្ធតែខុស ពីការពិត ហើយឆ្លើយប៊ិប៊ឹទៀត អ្វីដែលសំខាន់ សំភារប៉ុណ្ណឹងគាស់ទូរដែកជាង100គីឡូបាននៀក ហើយចោរឆ្លើយថា ថ្ងៃ11ហ្នឹង ជិះទៅខាងព្រែកហូរ បំផ្លាញភស្តុតាងទៀត ចង់សួរថា តើថ្ងៃ11 នៅខាងតាខ្មៅ ជាតំបន់បិ​ទខ្ទ​ប់ខ្លាំងជាងគេហ្នឹង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេបើកផ្លូវវិញមែន បានជាលោកចោរឆ្លើយថាយកភស្តុតាង ទៅបំផ្លាញនៅព្រែកហូរបាន មុនទៅដល់ព្រែកហូរក្រែង ត្រូវឆ្លងកាត់ខាងតាខ្មៅតើហី ហើយអ្វីដែលសំខាន់ របស់ក្រៅទូរដែករកឃើញ តែរបស់ក្នុងទូរដែក រកតែផះមួយដុំ ក៏មិនឃើញផង តើវាសមហេតុផលអត់ សូមពុកម៉ែបងប្អូនជួយគិតនាងខ្ញុំផង”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment