អីយ៉ា ស្ងាត់ៗ ខេមរៈ សិរីមន្ត នាំភរិយា និងកូនៗ ដើរលេងកម្សាន្ត មើលទៅសប្បាយដល់ហើយ ថែមទំាងបង្កប់ពាក្យ ឡើងប្លែកទៀត ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងដ៏ល្បីឈ្មោះខ្លាំងមួយរូប ប្រចាំផលិតកម្មរស្មីហង្សមាស ដែលពុកម៉ែ បងប្អូនខ្មែរ ភាគច្រើន មិនដែលមើលរំលងឡើយ ហើយបទជាច្រើនរបស់ តារាប្រុសរូបនេះ តែងតែផ្ទុះការគាំទ្រខ្លាំង ពេលចេញបទមកម្តងៗ ជាមួយទឹកដមសំនៀងដ៏ក្រអួនក្រអៅ ធ្ងន់ ទោះស្តាប់ច្រើនដងហើយក៏ដោយ ក៏មិនធុញទ្រាន់ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីអាជីព ដែលកំពុងតែជោគជ័យនេះ ងាកមកជីវិតផ្ទាល់ខ្លួនរបស់លោកវិញ ក៏មិនណយប៉ុន្មានឡើយ។ បច្ចុប្បន្ន សិរីមន្ត កំពុងសាងក្តីសុខ និងសុភមង្គល ជាមួយក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន ហើយរូបលោក និងភរិយាមានកូនទំាងអស់ ៣ នាក់ កូន​ប្រុស​ច្បង​ ឈ្មោះ​ ខេមរៈ មន្តស្នេហ៍ កូន​ស្រី​​ទី២ ឈ្មោះ​ ខេមរៈ ស្រ្តី​ និងកូនស្រីពៅ ឈ្មោះ ថុន ខេមរៈ​មន្ត​រាជិនី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២១ គេប្រទះឃើញ លោក ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពពីដំណើរកម្សាន្តរបស់ខ្លួន ជាមួយភរិយា និងកូនៗ មើលទៅសប្បាយរីករាយ និងកក់ក្តៅណាស់ ថែមទំាងពោលពាក្យមួយឃ្លា ឡើងប្លែកទៀតថា “ធ្វើជាប៉ាៗគេ មិនមែនស្រួ​​លទេ ធ្វើម៉ាក់ៗបានស្រួ​​លហិហិ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញរូប និងសារនេះភ្លាម ហ្វេនៗ មិនចាំយូរឡើយ ក៏បានចូល comment ព្រាត ថា ៖ ប៉ាល្អ, ប៉ាៗត្រូវរ៉ាប់រងគ្រប់យ៉ាង, នឹកidol ណាស់, ប្រពន្ធ idol ស្អាត, Captionបង្កប់មួយលានអត្ថន័យ, idolសុភាពៗ តែCaptionអស់ស្ទះ, អត្ថន័យម្យ៉ាងដែរ Idol, រាងម៉ាក់ៗស្អាតណាស់, ក្ដីសុខកូនបានជិះករប៉ាៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment