អីយ៉ា ចំថ្ងៃខួបកំណើត ពេជ្រ សោភា, លោក ឈឹម កក្កដា ជូនពរឡើងម៉ាអេមហ្មង ពិសេសមួយម៉ាត់ចុងក្រោយ គឺ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២១ នេះ គឺជាថ្ងៃខួបកំណើត តារាចម្រៀងដ៏ល្បី ប្រចាំផលិតកម្មរស្មីហង្សមាស គឺ ពេជ្រ សោភា ក្នុងវ័យ 37 ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេជ្រ សោភា បានភ្ជាប់សារមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “Happy birthday to me អរគុណពុក អរគុណម៉ែ អរគុណបងប្រុស អរគុណបងស្រី អរគុណហ្វេន ទាំង២៥ខេត្ត ក្រុង អរគុណដែលតែងតែស្រលាញ់ និងចូលចិត្តនាងខ្ញុំរហូតមក ឆ្នាំនេះសុំត្រឹមមនុស្សជុំវិញខ្លួនមានសេចក្តីសុខ ៣៧ឆ្នាំហើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ នៅមុននេះបន្តិច នាថ្ងៃដដែល តារាសម្តែងប្រុស ដ៏ស្រស់សង្ហា លោក ឈឹម កក្កដា បានបង្ហោះរូបភាពដ៏ផ្អែមល្ហែមជាមួយ ពេជ្រ សោភា រួចភ្ជាប់សារ ឡើងប្លែកមួយទៀតថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“រីករាយថ្ងៃកំណើត bae bae! ជូនពរសំរេចគ្រប់ភារកិច្ច សម្រស់កាន់តែស្អាត សំលេងរឹតតែពីរោះ !!! ហើយបើអាច កាត់បន្ថយការប្រច័ណ្ឌ thanks for this love”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗ ខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment